មិនគួរអោយជឿរសោះ! តាយាយចំណាស់ពីរនាក់បានរស់នៅក្នុងលូ អស់រយៈពេល ២២ឆ្នាំ ព្រោះដោយសារតែ…

បើនិយាយ លូ វិញលោកអ្នកនឹងគិតថា វាជាកន្លែងមួយដ៏សែន ស្មោកគ្រក់ខ្លាំងណាស់ ព្រោះនៅក្នុងនឹងប្រមូលផ្ដុំទៅដោយ កាកសំណល់រួចទាំងទឹកដែលហូរមកពីគ្រប់ទីកន្លែង ចំពោះប្រទេសយើងវិញ គឺមានគ្រប់ទីកន្លែងតែម្ដង ហើយក៏សំបូរអ្នកចោលសំរាម មិនគិតពីផលប៉ះពាល់ដល់បរិស្ថាននោះទេ។

 

តាមប្រភពពីបរទេស ប្ដីប្រពន្ធមួយគូររស់នៅក្នុងលូអស់ រយៈពេល ២២ឆ្នាំយ៉ាងមានក្ដីសុខបំផុតដោយពុំខ្វាយខ្វល់ ពីជីវៈភាពសោះឡើង។ មនុស្សលើលោកយើងគឺមានពីរ មួយ អ្នកមានហើយពុំចេះស្កប់ស្កល់ ហើយមួយប្រភេទទៀតគឺចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន។

គូ ស្នេហ៍ ដែលរស់នៅក្នុងលូនេះគឺជា ជនជាតិ កូឡុំប៊ី Miguel Restrepo និង ប្រពន្ធ Maria Garcia។ ពួកគេ បានជួបគ្នាកាលនៅញៀន ថ្នាំ នៃតំបន់មួយ ក្នុង ប្រទេស កូឡុំប៊ី ដោយនាំគ្នារស់តាមដងផ្លូវ។ ដោយសារតែ ជីវភាព មិនអំណោយផល លោកក៏បាន សម្រេច ចិត្ត ឈប់ ជក់ ឆ្នាំ ជាមួយ ប្រពន្ធ ដើម្បី កសាង ជីវិត ប៉ុន្តែ គ្មាន ញាតិមិត្ត បងប្អូនណាផ្ដល់ទីជម្រកឡើយ។

លោក Miguel Restrepo បានរៀបចំសំអាត ហើយក៏នាំប្រពន្ធរបស់គាត់មករស់នៅព្រមទាំងរៀបចាំយ៉ាងស្អាត។ គាត់បានខិតខំសន្សំលុយ ទិញរបស់ប្រើប្រាប់ជាច្រើន តាមត្រមូវការនានា ដោយរួមមានទាំងផ្ទះបាយ នៅក្នុងលូនោះផង។ គាត់បានរស់នៅទីនោះអស់រយៈពេល ២២ឆ្នាំ ដោយមានសេចក្ដីសុខ ដោយគ្មានបំណងចង់ប្ដូរកន្លែងរស់នៅទៀតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *