មិនធ្លាប់មានសង្សារពីមុនមក ដល់ពេលស្គាល់គ្នាតាមអុីនធើណេតបាន ៣ខែ នាំមកជួបឪពុកម្ដាយ ដើម្បីនិយាយរឿងរៀបការ ដល់ឆែកមើលកាមេរ៉ាសឹងតែមិនគួរជឿនឹងភ្នែក
ហ្វ្រេសបុកត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៦ ស្ថាបនិកជនជាតិអាមេរិក ឈ្មោះថា Mark Zuckerberg ដោយសព្វថ្ងៃ ហ្វេ្រសបុក បានវិវត្ដិខ្លួនក្លាយជាបណ្ដាញសង្គមយក្យដែលមានអ្នកលេង ជាង ១.៥ពាន់លាននាក់។ មានមនុស្សមិនតិចនោះទេ ដែលបានស្គាល់គ្នាតាមរយៈហ្នឹង រួចក៏បានស្រលាញ់គ្នាឈានរហូតដល់រៀបការ សម្បីតែនៅខ្មែរយើងក៏មានច្រើនណាស់ដែរ។
តាមរយៈវែបសាយបរទេសមួយបានចុះផ្សាយពីរឿងរ៉ាវមួយដែលមានខ្លឹមសារដូចតទៅ៖ នាងខ្ញុំឈ្មោះថា Jenny ជាមនុស្សមិនធ្លាប់មានស្នេហាពីមុនមកនោះទេ ហើយមកដល់ពេលនេះខ្ញុំមានអាយុ ២៨ឆ្នាំហើយ រូបខ្ញុំជាកូនស្រីទោលនៅក្នុងគ្រួសារ។ មានថ្ងៃមួយខ្ញុំបានស្គាល់បុរសម្នាក់ គាត់មានឈ្មោះថា Same តាមរយៈបណ្ដាយសង្គម ហ្រ្វេសបុក។
ដោយរូបគាត់មានសម្រស់ស្អាត ព្រមទាំងសង្ហារទៀតផង គាត់តែងតែឆាតមកលេងខ្ញុំជាប្រចាំ ពួកយើងទាំងពីរមិនដែលនិយាយផ្អែមល្ហែមនោះទេ តែងតែនិយាយឌឺដងដាក់គ្នាទៅវិញទៅមក ពួកយើងដូចជាត្រូវដង ត្រូវផ្លែគ្នាខ្លាំងណាស់ ពេលនោះខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៏ប្លែកម៉្យាងដែលពុំធ្លាប់មានពីមុនមក ហើយយើងទាំងពីរក៏ចាប់ផ្ដើមស្រលាញ់គ្នាតាមអុីនធើណេត តាំងពីពេលនោះមកយ៉ាងមានសេចក្ដីសុខ។
គាត់បានផ្ញើរបាច់ផ្កាមកខ្ញុំទាំងព្រឹកល្ងាច ខ្ញុំមានអារម្មណ៏ថាខ្លួនឯងពិតជាសំណាងខ្លាំងណាស់ លើសពីនារីដទៃទៀត ព្រោះថាស្នេហាដែលគាត់បានផ្ដល់មកអោយខ្ញុំ គ្មានថ្ងៃសាបសូន្យនោះទេ។ មួយខែកន្លងផុតទៅ ពួកយើងទាំងពីរ ក៏បានណាត់ជួបគ្នាជាលើកដំបូង គាត់ពិតជាសង្សារជាងក្នុងរូបថតទៅទៀត ពួកយើងក៏បានទៅញាំបាយ ហើយគាត់បានជូនខ្ញុំទៅទិញអីវ៉ាន់ក្នុងហាងទំនើបៗ ដែលមានតម្លៃថ្លៃ គាត់បានទិញរបស់ថ្លៃៗជាច្រើនអោយមកខ្ញុំ ពេលនោះអារម្មណ៏របស់ខ្ញុំគាត់ថា គាត់ពិតជាបុរសដ៏ល្អមែនទែន។
ក្រោយពីទិញរបស់រួចហើយ ពួកយើងទាំងពីរក៏ត្រលប់មកផ្ទះវិញដោយគាត់បានជូនខ្ញុំមកវិញ នៅតាមផ្លូវខ្ញុំក៏បានញាត់ប្រាក់ចូលហោប៉ៅ គាត់វិញ ដោយសាររូបខ្ញុំនឹង គ្រួសាររបស់ខ្ញុំក៏ជាម្ចាស់ក្រុមផងដែរ ទោះបីវាជាក្រុមតូចមែន តែប្រាក់ចំណូលក៏មិនអន់ដែល ដំបូងគាត់បានបដិសេធមិនយកនោះទេ ក្រោមមកគាត់ក៏ព្រមយក រួចពួកយើងក៏នៅតែទាក់ទងគ្នារហូតមក។ ចាប់តាំងពីពេលនោះមក គាត់មើលថែរូបខ្ញុំ បារម្មណ៏ពីខ្ញុំគ្រប់ពេល ខ្ញុំមានអារម្មណ៏ថា បានជួបមនុស្សល្អនឹងជាគូរជីវិតហើយ។
កន្លងបានប្រហែល ៣ខែមក ហើយត្រូវនឹងចុងឆ្នាំផង គាត់ក៏បានមកជួប ម៉ាក់ប៉ារបស់ខ្ញុំ ដើម្បីចូលសួររឿងរាប់ការ ពេលនោះខ្ញុំពិតជាត្រេកអតនឹងរំភើបយ៉ាងខ្លាំង គាត់ចូលមកដណ្ដឹងខ្ញុំហើយ ខ្ញុំជិតមានគ្រួសារមួយដ៏កក់ក្ដៅហើយ ផ្អែមល្ហែមហើយ។ ប៉ុន្ដែរឿងដែលរូបខ្ញុំផ្ទាល់នឹកស្មានពុំដល់នោះគឺ ក្រោយពីគាត់បានស្នាក់នៅផ្ទះរបស់ខ្ញុំបាន ៣ថ្ងៃ ឪពុករបស់ខ្ញុំគាត់ក៏បាន បាត់ប្រាក់មួយចំនួនដែលគាត់បើកពីធនាគារទុកសម្រាប់បើកអោយកម្មករ។
ខ្ញុំពុំមានភាពសង្ស័យទៅលើរូបគាត់សម្បីតែបន្ដិច ឪពុករបស់ខ្ញុំគាត់ក៏បង្ហាញកាមេរ៉ាសុវត្ដិភាពអោយរូបខ្ញុំមើល ពួកយើងបានឃើញ Same លួចចូលទៅក្នុងបន្ទប់សម្រាប់ដាក់លុយ ហើយក៏ដើរចេញមកវិញ ស្របពេលនោះគាត់ក៏បាត់ខ្លួន ហើយខ្ញុំក៏ទាក់ទងទៅគេភ្លាម តែទាក់ទងមិនចូលសោះ ខ្ញុំភ្ញាក់ខ្លួនទន់ជង្គង់អស់ ខួរក្បាលខ្ញុំវិលវល់អស់ ព្រោះត្រូវចាញ់បោកគេ ខ្ញុំបាននាំចោរចូលផ្ទះ បោកប្រាស់អោយចិត្ដខ្ញុំស្រលាញ់ហើយ ថែមទាំងយកលុយឪពុករបស់ខ្ញុំទៀត នេះជាការបោកប្រាស់យើង ថោកទាបបំផុត។ នេះមកពីរូបខ្ញុំពុំធ្លាប់មានសង្សារពីមុនមក គ្រាន់តែប្រុសធ្វើល្អដាក់បន្ដិច ក៏សប្បាយចិត្ដភ្លេចខ្លួនអស់។ សូមផ្ដាំទៅនារីទាំងឡាយមុននឹងមានស្នេហា ត្រូវស្គាល់ដៃគូរម្ខាងទៀតអោយបានច្បាស់ កុំអោយខូចចិត្ដដូចរូបខ្ញុំ។