ហេតុតែកតញ្ញូចំពោះអ្នកមានគុណ ! បុរសម្នាក់យកបាតជើងនិងដៃម្តាយមកសាក់លើខ្នងដើម្បីគោរពដឹងគុណនិងជាយន័ការពារសុំសេចក្តីសុខ
ការចាក់សាក់រូបភាពផ្សេងៗឬបាឡីមន្តអាគមន៍ជាដើមបានកើតមាននៅក្នុងសង្គមខ្មែរជាយូរណាស់មកហើយចាប់តាំងពីបុរាណកាលមកហើយវានៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ការសាក់មានច្រើនបែបច្រើនយ៉ាងនិងស្ថិតនៅលើផ្នែកផ្សេងៗនៃរាងកាយអាស្រ័យទៅលើគោលបំណងរបស់អ្នកដែលចង់សាក់។
បច្ចុប្បន្នការចាក់សាក់ហាក់មានភាពពេញនិយមខ្លាំងសម្រាប់យុវវ័យមួយចំនួនដើម្បីបង្ហាញពីភាពរឹងមាំស្រស់ស្អាតសង្ហាភាពក្លាហានឬជាការសាក់ដើម្បីដាក់បាឡីមន្តអាគមន៍ផ្លូវងងឹតនៅលើរាងកាយជាដើម។ ក៏ប៉ុន្តែបើទោះជាការចាក់សាក់នេះបានកើតមានជាយូរមកហើយក៏ដោយ ក៏នៅក្នុងសង្គមបច្ចុប្បន្នបានចាត់ទុកអ្នកដែលមានសាក់នៅលើខ្លួនថាជាមនុស្សមិនល្អកោងកាចបងតូចបងធំជាដើម។ ប៉ុន្តែនេះគ្រាន់តែផ្នត់គំនិតមួយផ្នែកតែប៉ុណ្ណោះ។ ដោយឡែកថ្មីៗនេះមានការចែករំលែកតៗគ្នាជាច្រើន នូវរូបភាពបុរសម្នាក់ ដែលបានយកបាតជើងអ្នកម្តាយមកគូរលើខ្នង ហើយយកមកសាក់តាមទំហំបាតជើងនោះការសាក់បែបនេះលោកបានឲ្យដឹងថាដើម្បីតបស្នងដឹងគុណនិងចាត់ទុកបាតជើងទាំងសងខាងនេះ ជាព្រះរស់យន្តការពារនិងសុំសេចក្តីសុខ។ គណនេយ្យហ្វេសបុកបុរសខាងលើមានឈ្មោះថា “ខ្លាខ្មៅ សាក់រូប” ដោយលោកបានបង្ហោះរូបនិងសរសេរយ៉ាងដូច្នេះថា ៖ “បាតដៃរបាតជើងម៉ែរមិនស្អាតសំរាប់អ្នកផ្សេងតែវាមានដំលៃសំរាប់ខ្ញុំកាត់ថ្លៃមិនបានការគោរពនឹងការដឹងគុណព្រះរស់”