សូមជួយលើកទឹកចិត្តគាត់ផង គួរឲ្យសរសើរណាស់! ស្រ្តីម្នាក់មានជំនាញជាអ្នកគូរ ដោយប្រើនូវម្រាបពីរនៃជើងស្តាំរបស់នាងតែប៉ុណ្ណោះ…

Fateme Hamami Nasrabadi មានអាយុ ២៨ឆ្នាំ នាងជាជនជាតិអ៊ីរ៉ង់ នាងមានអាការៈបែបនេះតាំងពីកំណើតមកម្ល៉េះ ។ នាងមានជំនាញជាអ្នកគូរ ដោយប្រើនូវម្រាមពីរ នៃជើងស្តាំរបស់នាង ។

កន្លងមកនាងធ្លាប់បានគូររូបតារាល្បីៗជាច្រើន ជាពិសេសកំពូលតារាបាល់ទាត់ដ៏ល្បី2រូបគី Cristiano Ronaldo និង Lionel Messi ហើយថែមទាំងទទួលបានការណាត់ជួបសំខាន់មួយផងដែរពី តារាបាល់ទាត់ជនជាតិ ព័រទុយហ្គាល់គឺលោក Cristiano Ronaldo។

យោងតាមសម្តីរបស់ Fateme បានអោយដឹងថា Cristiano Ronaldo ចង់មកសួរសិខទុក្ខនាង និងមើលពីការងារគូររបស់នាង បើសិនលោកបានមកដល់ប្រទេសអ៊ីរ៉ង់នោះ។

Fateme បានចូលរួមតាំងពិព័រណ៍ជាច្រើនដងនៃស្នាដៃរបស់នាង នៅជុំវិញទីក្រុង តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ គឺដោយសារនាងមានក្តីស្រម៉ៃ ចង់ក្លាយជាវិចិត្រសាលដ៏ល្បីមួយរូបនៅលើពិភពលោក ។

ចុងក្រោយ Fateme បាននិយាយថា «ខ្ញុំចង់ក្លាយជាមនុស្សល្បីល្បាញដូច្នេះមនុស្សគ្រប់គ្នាដែលមកប្រទេសអ៊ីរ៉ង់ នឹងមករកខ្ញុំហើយមើលការងាររបស់ខ្ញុំ” ៕

Leave a Reply

Your email address will not be published. Required fields are marked *