គួរឲ្យអាណិតខាងប្រុសណាស់ ! ខំស្រលាញ់គ្នារាប់ឆ្នាំតាំងពីស្គាល់គ្នាដំបូងរហូតបានក្លាយជាសង្សារ តែទីបញ្ចប់នាងបានទៅរៀបការជាមួយអ្នកកូនមាន ហើយថែមទាំងហៅទៅស៊ីការ ព្រមទាំងឲ្យច្រៀងជូនពរមួយបទទៀត នរណាយល់អារម្មណ៍មាននេះ…(មានវីដេអូ)
វៀតណាម៖ធ្លាប់ជាសង្សារស្រលាញ់គ្នារាប់ឆ្នាំតាំងពីស្គាល់គ្នាដំបូងរហូតបានក្លាយជាសង្សារជាមួយគ្នា ថានឹងមានថ្ងៃណាមួយបានរៀបការជាមួយគ្នា តែអ្វីៗបានផ្ទុយស្រឡេះទាំងស្រុង។
កូនក្រមុំម្នាក់បានសុខចិត្តចោលសង្សារចាស់ខ្លួនទៅរៀបការជាមួយប្តីអ្នកមាន ហើយឆ្លៀតហៅសង្សារចាស់មកស៊ីការទៀត សង្សារក៏បានទៅចូលរួមហើយថែមទាំងឡើងច្រៀងមួយបទផ្ញើរជូនកូនក្រមុំជាចំណងដៃធ្វើអោយកូនក្រមុំស្ងួតមុខចេស ដោយសារតែបទនោះដៀមដាម ថាអោយឈឺខ្លាំងពេក។
ពត៌មានមួយនេះកំពុងតែកក្រើកខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកវៀតណាម បន្ទាប់ពីបានបង្ហោះចូលដោយផេកវៀតណាមល្បីមួយដោយមានការចែករំលែកតៗគ្នាជាច្រើន ក្នុងនោះផងដែរមានមតិជាច្រើន អាណិតដល់សង្សារចាស់ បុរសដែលជាមនុស្សក្រមិនសូវមានបាន ទើបកូនក្រមុំសម្រេចចិត្តតាមឳពុកម្តាយរៀបការប្តីថ្មីដែលជាអ្នកមានស្តុកស្តម្ភ មានឋានះកិត្តិយសក្នុងសង្គម។
ពត៌មានខាងលើពិតជាចាក់ដោតខ្លាំងណាស់ដល់សង្គមបច្ចុប្បន្នជាពិសេសស្រីៗតែម្តង គឺពិតជាមានកំហុសធ្ងន់ណាស់ដែលសុខចិត្តចោលសង្សារ មនុស្សដែលស្រឡាញ់ខ្លួនខ្លាំង ស្រវាយប្តីអ្នកមាន ព្រោះតែសំភារះនិយមអូសទាញ ហើយសម័យឡូវជាម័យចាយលុយ មិនមែនចិត្តស្មោះនោះទេ ពិតជាអាណិតដល់ប្រុសៗដែលជនរងគ្រោះមែនទែន។
សូមទស្សនាវីដេអូនៅខាងក្រោម៖