កន្លែងអូនប្រាថ្នា! បើបានទៅលេងបាត់ដំបង កុំភ្លេចឆៀងចូលទៅថតរូបលេងនៅចម្ការផ្កាស្បៃរឿង នៅលេងភ្នំសំពៅ
បាតដំបង៖ ចម្ការផ្កា ស្បៃរឿងនេះមានទីតាំងនៅជើងភ្នំសំពៅ ស្ថិតនៅក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ចុះពីផ្លូវជាតិលេខ ៥៧ ប្រមាណជា ១២០ ម៉ែត្រ ស្របតាមសាលារៀនបឋមសិក្សា សម្ដេចឪ សម្ដេចម៉ែ នៅទីនោះមានចម្ការផ្កាស្បៃរឿងពណ៌លឿងពេញចម្ការយ៉ាងស្រស់ស្អាត ដែលរងចាំស្វាគមន៍ភ្ញៀវទេសចរ មិនឱ្យខុសបំណងឡើយ។
ទស្សនីយ៍ភាពដ៍ស្រស់ត្រកាលនៃភ្នំសំពៅ រំលេចដោយចម្ការផ្កា ស្បៃរឿង និងអមដោយដើមដូង ពិតជាស្រស់ស្អាតខ្លាំងណាស់ ធ្វើឱ្យទាក់ភ្នែក ទាក់ចិត្ត ចង់ទៅលេងភ្លាមៗ។
នៅបរិវេណ ចម្ការផ្កា ស្បៃរឿង គេសង្កេតឃើញមានភ្ញៀវទេសចរ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាជាហូរហែឥតដាច់ ដែលភាគច្រើនគេបានចូលទៅថតរូប និង ដើរកំម្សាន្តលេង៕
ប្រភពៈ ទេសចរណ៍-Tourism