ស៊ែរតៗផង! ទឹកចិត្ដឪពុក ព្រោះតែស្រលាញ់កូន ទិញមាន់បំពងអោយកូនញាំ តែបែរជាគ្មានលុយទិញចំនែករបស់ខ្លួនទៅវិញ

ឪពុកនៅលើពិភពលោក យើងនេះសុទ្ធតែស្រលាញ់កូន មានអ្នកខ្លះទៀតស្រលាញ់ លើសពីជីវិតរបស់ខ្លួនទៅទៀត បើទោះបីគាត់មិនមែនជាអ្នកបង្កើតដោយខ្លួនឯងក៏ដោយ ប៉ុន្ដែវាជាសាច់ឈាមបង្កើតរបស់ខ្លួន។ គាត់សុខចិត្ដ ហត់នើយ លំបាកកាយ អោយតែកូនរបស់គាត់ បានរៀនសូត្រ ខ្ពង់ខ្ពស់ ដេកស្រួល នឹងញ៊ាំស្រួល នោះធ្វើអោយគាត់សប្បាយចិត្ដទៅហើយ។

 

តាមរយៈប្រភពពីបរទេស បានចែករំលែកតៗគ្នាពេញ បណ្ដាញសង្គមអុីនធើណេត ដោយឪពុកបាននាំកូនទៅហាងទំនើប ដើម្បីញ៊ាំមាន់បំពង តែបែបជាគ្មានលុយទិញចំនែករបស់ខ្លួន ដោយធ្វើអោយមនុស្សគ្រប់គ្នាបានឃើញហើយ ពិតជាអាណិត ព្រមទាំងរំជួយចិត្ដយ៉ាងខ្លាំង ដោយសារបុរសនោះក្រហើយ នៅតែបំពេញតួនាទីជាឪពុកក៏ល្អ។

បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Ryan Arebuabo អាយុ ៤០ សព្វថ្ងៃមានជំងឺ លើសឈាម រស់នៅតំបន់ អាណាធិបតេយ្យ ក្នុងសង្កាត់ ទុនដូ ទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន ជាមួយនឹងកូនស្រី ពីរនាក់ ដោយមាន អាយុ ៦ឆ្នាំ នឹងម្នាក់ទៀតអាយុ ៨ឆ្នាំ ដោយប្រកបរបបលក់ទឹកតាម រទេះ ហើយប្រពន្ធរបស់គាត់បានស្លាប់ដោយសារជំងឺ មហារីក។

ពួកគេទាំងនោះរស់នៅក្នុងបន្ទប់ ៤ម៉ែត្រ គុណ ៤ម៉ែត្រ ជញ្ជាំងធ្វើឡើងដោយបន្ទះឈើចាស់ៗ។ ហើយគាត់បាននាំកូនស្រីទាំងពីរទៅញ៊ាំ មាន់បំពងក្នុងហាងទំនើប ដើម្បីអបអរកូនស្រីទី ពីរ របស់គាត់ ដែលមានអាយុ ៦ឆ្នាំ រៀនចប់ថ្នាក់ មត្ដេយ្យ ខណៈខ្លួនឯងវិញគ្មានលុយទិញ ចំនែកខ្លួនឯង។ព័ត៏មាននេះបានចុះផ្សាយដោយ សារព័ត៏មានហ្វីលីពីន អេប៊េអេស។

Leave a Reply

Your email address will not be published. Required fields are marked *