គិតថាវាជាកូននាគ ពិតប្រាកដ ចំណាយលុយ ៥០មុឺនដុល្លា បាន២ខែជាង ទឹកភ្នែកដោយមិនដឹងខ្លួន

សត្វនាគគឺជាឈ្មោះពស់ម៉្យាង ដែលមានរាងធំ តំណាងអោយឆ្នាំកំណើតរបស់មនុស្សនោះគឺ ឆ្នាំ រោង។ ប៉ុន្ដែចម្លែកថាយើងពុំដែលបានឃើញសត្វ នាគ នេះមែនទែននោះឡើយគឺគ្រាន់តែឃើញរូបនាគ ដែលបុព្ធបុរសយើងបានសាងសងតាមប្រាសាទនានា ឬ សព្វថ្ងៃសង់តាមទីសាធារៈសំខាន់ៗតែប៉ុណ្ណោះ។

 

ប្រភពពីប្រទេសចិន: កសិករម្នាក់ បានប្រទះសត្វចម្លែកមួយក្បាលដែលសណ្ឋានរបស់វាដូចទៅនឹងសត្វនាគ ដោយមានភាពសង្ស័យគាត់ក៏បានចាប់វាមកផ្ទះ។ រឿងមួយនេះក៏បានលេចលឺទៅដល់អ្នកជិតខាងរបស់គាត់ រហូតដល់មានភាពភ្ញាក់ផ្អើរជាខ្លាំងនៅពេលដែលព័ត៏មួយនេះបានល្បី។ អ្នកមានជាច្រើន ក៏បានចំនាយលុយជាច្រើន ព្រោះចង់ទិញសត្វនាគនេះពីកសិរនោះ។

ដោយជាហេតុមានបុរសម្នាក់ គាត់បានទៅជួបកសិករនោះ ដោយចង់ទិញសត្វនាគនោះពីគាត់ ដែលអោយតម្លៃ រហូតទៅដល់ ៥០០,០០០ដុល្លា ប៉ុន្ដែក៏មិនអាចបញ្ឈប់តម្លៃរបស់សត្វនាគដ៏កំរនេះដែល។ កសិករនោះក៏យល់ព្រមលក់អោយ ព្រោះដោយសារបុរសម្នាក់នោះ មកដល់មុនគេ ទើបគាត់យល់ព្រមលក់។

កន្លងបានទៅ ២ខែជាង បុរសដែលបានទិញសត្វនាគពីកសិករនោះ ក៏បានបង្ហោះរូបក្នុងបណ្ដាញសង្គមរបស់ចិន ដោយរូបភាពបច្ចុប្បន្នរបស់កូននាគនោះ ធ្វើអោយគ្រប់គ្នាដែលមានបំណងចង់នឹងទិញនោះ មានភាពភ្ញាក់ផ្អើរយ៉ាងខ្លាំង ព្រមទាំងអាណិតបុរសនោះយ៉ាងខ្លាំង បន្ទាប់ពី ២ខែជាង “នាគ” ប្រែមកជាចម្លែក។

មនុស្សយ៉ាងច្រើនមានអារម្មណ៏ថា ខ្លួនឯងពិតជាសំណាងមែនទែន ដែលមិនបានធ្វើជាម្ចាស់របស់សត្វនាគហ្នឹង ព្រោះថាវាមិនមែនជាសត្វនាគពិតប្រាកដនោះទេ វាគ្រាន់តែជាសត្វថ្លែនចិនមួយប្រភេទ ដែលមានរាងស្រដៀងដូចទៅនឹងកូននាគតែប៉ុណ្ណោះ។ បុរសដែលបានទិញ ថ្លែនចិនពីកសិករ មានមានសោកស្ដាយ ព្រមទាំងយំបោកខ្លួន ដោយចំនាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធប់ ប៉ុន្ដែត្រូវបានគេបោកប្រាស់។

Leave a Reply

Your email address will not be published. Required fields are marked *