ឃេីញឪពុកម្ដាយខាងស្រី ជាអ្នករេីសអេតចាយលក់ ឪពុកម្ដាយខាងប្រុសក៏មេីលងាយ ស្រាប់តែនៅថ្ងៃរៀបការ ម្តាយខាងស្រីក៏បានអោយរបស់ម្យ៉ាង ធ្វេីឲ្យគ្រប់គ្នានិយាយលែងចេញ…

នារីរូបស្រស់ម្នាក់ បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតរបស់ខ្លួននៅលេីបណ្តាញសង្គមហ្វេសបុក ដោយមានអត្ថន័យទាំងស្រុងថា៖ ខ្ញុំមានស្នេហាស្រលាញ់គ្នាជាមួយនឹងបុរសម្នាក់ ដែលពួកយេីងបានចាប់ផ្តេីមជាមួយគ្នារយៈពេល ៣ឆ្នាំមកហើយ ហេីយពួកយេីងក៏មិនហ៊ានបង្ហាញប្រាប់ឲ្យឪពុកម្ដាយទាំងសងខាងបានដឹងលឺនោះដែរ។


មូលហេតុនោះ ព្រោះតែខ្ញុំជាគ្រួសារអ្នកក្រ ចំណែកគាត់ជាអ្នកមាន ខ្ញុំព្រមទទួលថា ខ្ញុំអន់ជាងគាត់ខ្លាំងណាស់ ទាំងជីវភាពគ្រួសារ និងការសិក្សា ប៉ុន្ដែដោយសារតែគាត់ជាមនុស្សល្អ និងស្មោះត្រង់នឹងខ្ញុំ ទើបបានជាស្រលាញ់គ្នាយូរអង្វែងគាត់បានទាំងមុខមាត់ ការសិក្សា និងឋានៈគ្រប់យ៉ាង អាចនិយាយបានថាជាបំណងប្រាថ្នារបស់ស្រីៗតែម្ដង។


នៅថ្ងៃមួយ ខ្ញុំក៏បាននាំគាត់ទៅជួបឪពុកម្ដាយខ្ញុំ ពេលគាត់មកឃើញផ្ទះរបស់ខ្ញុំ ដែលមានតែគំនរសំរាម ព្រោះអាជីពរបស់ពុកម៉ែខ្ញុំ គឺជាអ្នករើសអេតចាយលក់ គាត់ក៏នៅស្ងៀមឈឹង ភាំងតែម្តង ហេីយមានស្នាមញញឹមស្ងួត ព្រោះឋានៈគ្រួសាររបស់ខ្ញុំ និងគាត់ខុសគ្នាស្រឡះដូចមេឃនិងដី។នៅថ្ងៃបន្ទាប់ គាត់ក៏បានទូរស័ព្ទមកខ្ញុំ ហេីយបាននិយាយថា៖ “បងសុំទោសនូវទង្វើម្សិលមិញ តទៅបងនឹងគោរព និងផ្ដល់កិត្តិយសពុកម៉ែរបស់អូន”។

តាំងពីពេលនោះមក ខ្ញុំក៏មានអារម្មណ៍ធូរស្បើយក្នុងចិត្តឡេីយវិញ ដែលគាត់អាចចុះសម្រុងជាមួយគ្រួសារខ្ញុំ រហូតដល់មានគម្រោងរៀបការជាមួយគ្នានៅទីបំផុត។បេីទោះបីជាគាត់អាចទទួលយកគ្រួសារខ្ញុំបាន ប៉ុន្តែឪពុកម្ដាយរបស់គាត់ មិនសូវជាចូលចិត្តខាងគ្រួសារខ្ញុំប៉ុន្មាននោះទេ គ្រប់គ្នាប្រហែលគិតថា ខ្ញុំមកកោះគ្រួសារគាត់ស៊ី ខ្ញុំខូចចិត្តខ្លាំងណាស់ ប៉ុន្ដែសង្សាររបស់ខ្ញុំ តែងតែឲ្យកម្លាំង និងនៅក្បែរខ្ញុំជានិច្ច ទើបធ្វើឲ្យខ្ញុំព្រមស៊ូទ្រាំដើម្បីស្នេហាមួយនេះ។


នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ម៉ែរបស់ខ្ញុំបានឡើងនិយាយលើឆាក “ក្នុងជីវិតនេះម៉ែ អាចគ្មានអ្វីឲ្យកូនស្មើដូចគេ ប៉ុន្ដែក៏មិនចាញ់ជាងគេនោះដែរ…” និយាយចប់ភ្លាម ម៉ែបានហុចប្លង់ផ្ទះ ព្រមទាំងដី និងសោរថយន្ដទំនើបឲ្យមកខ្ញុំសម្រាប់ជាកាដូថ្ងៃរៀបការ ធ្វើឲ្យមនុស្សទាំងអស់ ក្នុងពិធីមង្គលការមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្រប់គ្នាតែងតែមើលងាយ គ្រួសាររបស់ខ្ញុំខ្លាំងណាស់។

ម៉ែខ្ញុំបាននិយាយបន្ដទៀតថា៖ “ទោះបីមុខរបរមើលទៅតូចទាប បន្ដែបើយើងចេះសន្សំ ក៏មានជីវិតរស់នៅមិនចាញ់អ្នកណាឡើយ”។ ចាប់តាំងពីពេលនោះមក ក៏លែងមានអ្នកណាមេីលងាយខ្ញុំដូចមុនទៀត ហេីយពួកយេីងទាំង២ ក៏ចាប់ផ្តេីមជីវិតជាមួយគ្នាយ៉ាងមានសេចក្តីសុខ ។ គ្រប់អាជីពទាំងអស់ គឺសុទ្ធតែមានតម្លៃ និងមានកិត្តិយស មិនគួរមើលងាយ មើលថោកមុខរបរ ដែលគេបានធ្វើនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *