សាហាវណាស់ ដុតសង្សារទាំងរស់ ​ព្រោះ​នាងបដិសេធ​មិន​រៀប​ការ

សារព័ត៌​មាននៅ​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ​ផ្សាយ​ថា នាង​សុ​ន​នៀ ប៊ី​ប៊ី អាយុ​២០​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ប៉ូលិស ​នៅ​មន្ទីរពេទ្យ​​ថា នាង​ត្រូវ​គូស្នេហ៍​ លោក​ឡា​ទី​ហូ អា​ម៉េ​ដ អាយុ​២៤​ឆ្នាំ ចាក់​សាំង​ដុត​ទាំង​រស់ ​ព្រោះតែ​នាង​បដិសេធ​ មិន​ព្រម​រៀប​ការ ។

វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ «​នី​ស្តា​រ៍​» ក្រុង​មុ​លតា​ន ខេត្ត​ពុន​ចាប ភាគ​កណ្តាល​ប្រទេស​ឱ្យ​ដឹង​ថា រាង​កាយ​របស់​នាង​ប៊ី​ប៊ី ប្រហែល​ពី​៤៥​ទៅ​៥០% របួស​ដោយ​ត្រូវ​ភ្លើង​ឆេះ ប៉ុន្តែ​បច្ចុប្បន្ន​នាង​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ ដល់​ជីវិត​ហើយ ។

ការ​បំផ្លាញ​រាង​កាយ​នោះ ​កើតឡើង​នៅ​ភូមិ​ដាច់​ស្រយាល​មួយ ​ក្នុងស្រុក​មុ​លតា​ន ខេត្ត​ពុន​ចាប ។ ប៉ូលិស​បាន​ចាប់ខ្លួន ​បុរស​បង្កហេតុ ក្រោយ​ពី​ស្គាល់​ភិនភាគ​ តាម​រយៈ​ការ​រៀបរាប់​ របស់​នារី​រង​គ្រោះ និង​កំពុង​ស៊ើបអង្កេត​បន្ត ។

លោក​អា​ម៉េ​ដ សារភាព​ថា គេ​ចាក់​សាំង​ដុត​នាង​ប៊ី​ប៊ី ជា​សង្សារ ​ព្រោះតែ​នាង​មិន​ព្រម​រៀប​ការ​ជាមួយ​រូបគេ ដោយ​នាង​និយាយ​ថា​ ឈប់​ស្រឡាញ់​រូបគេ​ហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *