មិនធម្មតាទេ! គ្រាន់តែឡានរបស់ស្តេចប្រ៊ុយណេ សុទ្ធតែស្រោបមាស ហើយឡានម៉ូតអ្វីក៍មានដែរសរុបជាទឹកប្រាក់ប្រហែលជា…

យោងទៅតាមទស្សនាវដ្តី​ Forbes ដែលបានចុះផ្សាយកាលពីប៉ុន្មានឆ្នាំមុន​ ព្រះមហាក្សត្រ​ប្រទេស​ប្រ៊ុយណេ​ Sultan Hassanal Bolkiah ទ្រង់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេលើពិភពលោក​ តែមិនដឹងជាហេតុអ្វីទេ​ ដែល​បញ្ជីអ្នកមានបំផុតលើពិភពលោកគ្មានឈ្មោះទ្រង់យ៉ាងនេះទៅវិញ។ព្រះមហាក្សត្រ​ Sultan Hassanal Bolkiah​ បានប្រសូតនៅថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ​១៩៤៦​ បើគិតមកដល់ពេលនេះទ្រង់មានព្រះជន្ម​ ៧២ព្រះវស្សា​។

កាលពីឆ្នាំ​ ២០១៣​ ព្រះមហាក្សត្រ​ Sultan Hassanal Bolkiah ទ្រង់​ធ្លាប់បានទៅ​ទស្សនកិច្ច​នៅឯ​សហរដ្ឋ​​អាមេរិក​ ហើយពេលនោះលោក​ប្រធានាធិបតី​ អូបាម៉ា​ក៏បាននិយាយ​លេងសើចជាមួយនិងទ្រង់ផងដែរ​ ដោយលោកបាននិយាយថា​ ព្រះអង្គ​ចង់យាងទៅទិញអីទេ​?ប្រហែលជាព្រះអង្គមិនចង់ហើយ​ ព្រោះទ្រង់មានអ្វីអស់ហើយ​ ជាពិសេសឡាន ទើបទ្រង់មានកន្លែងដាក់ឡានដ៏ធំបំផុតក្នុងលោក។

ឡានទំនើបៗបំផុតជាច្រើនគ្រឿងលើពិភពលោក​ចំនួន៥០០០គ្រឿង ត្រូវបានរក្សាទុុកក្នុងឃ្លាំងដាក់ឡានរបស់ព្រះអង្គ​ Sultan Hassanal Bolkiah ដែលមើលទៅស្អាតដូចជាក្នុង​រាជវាំងយ៉ាងចឹង​ ហើយក៏មានការបែងចែកនូវម៉ាកផ្សេងៗគ្នាផងដែរ។

បើតាមប្រភព​ពត៌មានកាលពីប៉ុន្មានឆ្នាំមុន​បានឲ្យដឹងថា​ ព្រះមហាក្សត្រ​ Sultan Hassanal Bolkiah​ មានរថន្តម៉ាក​ Ferrares ចំនួន ៣០០គ្រឿង​ រថន្តម៉ាក​​ Roll Royces ចំនួន៦០០គ្រឿង​ រថន្តម៉ាក​ Koenigeggs ចំនួន ២០គ្រឿង​ រថន្តម៉ាក​ McLaren F1’s ចំនួន ១១គ្រឿង​ និង​ រថន្តម៉ាក​ Daver Porsche 962 LM’s ចំនួន៦គ្រឿង ហើយបើប៉ាន់ស្មានទៅលើទឹកប្រាក់វិញគឺមានចំនួន​ប្រមាណ​ ៣០០លាន​ដុល្លា។

Leave a Reply

Your email address will not be published. Required fields are marked *