គ្រាន់តែរើសពងទាក៍ហត់ដែរ! បងប្រុសម្នាក់ចិញ្ចឹមទាចំនួន ៤៥០០ ក្បាល ត្រឹមតែមួយយប់គាត់អាចបានពងទារហូតដល់ទៅ….(មានវីដេអូ)
វីដេអូមួយដែលថតពីសកម្មភាព ក្រុមគ្រួសារមួយក្រុមកំពុងតែញ៉ប់ដៃ ញ៉ប់ជើងរើសពងទា ទាំងទឹកមុខសប្បាយរីករាយ ដែលរាយប៉ាយពេញដីស្រែ ដោយបង្ហោះកាលពីថ្ងៃ អាទិត្យ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៧ព្រឹក ដោយម្ចាស់ហ្វេសបុក ឈ្មោះថា Vicch Sa បានធ្វើអោយអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសបុកភ្ញាក់ផ្អើរយ៉ាងខ្លាំង។
បុរសខាងលើបានរៀបរាប់ អំពីការចិញ្ចឹមទារបស់គាត់ ដោយចំនួនទា មានរហូតទៅដល់ ៤,៥០០ក្បាលឯណោះ ដែលក្នុងនោះមានមេទា ចំនួន ៤,៣០០ក្បាល ហើយបាលវិញមានត្រឹមតែ ២០០ក្បាលប៉ុណ្ណោះ។ សម្រាប់តម្លៃដែលគាត់បានបោះវិនិយោគទុន ទៅលើការបើកកសិដ្ឋាន ចិញ្ចឹមទានេះវិញគឺចំនាយប្រហែល ២០,០០០ដុល្លាអាមេរិក។
មហាជនមានភាពភ្ញាក់ផ្អើរយ៉ាងខ្លាំង ព្រោះពិតជាកម្របានឃើញការចិញ្ចឹមទា ដែលមានចំនួនយ៉ាងច្រើនបែបនេះណាស់ ហើយទទួលបានពងច្រើនបែបនេះ ព្រោះពេលកន្លងមកយើងឃើញមានការផ្សព្វផ្សាយតាមទូរទស្សន៍ ពីការចិញ្ចឹមទា មានត្រឹមតែ ក្នុងចន្លោះ ពី ១,០០០ក្បាល ទៅ ២,០០០ក្បាលប៉ុណ្ណោះ។
បងប្រុស Vicch Sa ត្រូវជាម្ចាស់កសិដ្ឋានទានេះ ក៏បានបញ្ជាក់បន្ថែមទៀតផងថា ក្នុងពេលដែលមួយយប់ប៉ុណ្ណោះ លោកទទួលបានពងទា រហូតទៅដល់ ៣,៦០០គ្រាប់ ព្រោះតែពងទាមានចំនួនច្រើនពេក ធ្វើអោយលោកខ្វះកំលាំងក្នុងការដើរប្រមូល ហើយពេលនេះលោកក៏ត្រូវការ ជំនួយសម្រាប់រើសពងទាផងដែរ ប៉ុន្ដែគាត់ពុំទាន់បានបញ្ជាក់ទីតាំងថា កន្លែងដែលលោកចិញ្ចឹមនោះនៅទីណា នូវឡើយទេ ព្រោះយើងឃើញថា មានប្រិយមិត្ដជាច្រើនបានសួរ។
សូមទស្សនាវីដេអូខាងក្រោម