ញាក់សាច់! និស្សិតម្នាក់បានទៅថតរូប បញ្ចប់ការសិក្សារបស់ខ្លួនជាមួយក្រពើយក្សដ៏ធំមួយ តែចុងក្រោយ….
គេហទំព័រ livescience.com បានពន្យល់យ៉ាងងាយថា សត្វក្រពា (Alligator) មានប្រវែងមាត់រាងជាអក្សរ U ចំណែកឯសត្វក្រពើ (Crocodile) មានប្រវែងមាត់រាងជាអក្សរ V ។ មួយវិញទៀត នៅពេលដែលសត្វក្រពើបិទមាត់របស់វា ធ្មេញស្រួចៗទាំងប៉ុន្មាននោះលានចេញមកក្រៅ ងាយស្រួលក្នុងការពិនិត្យមើល។
ឯកសារដដែលនេះបានបញ្ជាក់បន្ថែមថា ក្រពាពេលបិទមាត់ ធ្មេញរបស់វាមិនចេញមកក្រៅនោះទេ។ ក្រពើភាគច្រើនរស់នៅក្បែរតំបន់ទឹកប្រៃ ឯក្រពាភាគច្រើនរស់នៅតាមតំបន់ទឹកសាប។ អ្នកវិទ្យាសាស្ត្រចាត់ទុកពួកវាក្នុងក្រុមពពួកសត្វ Eusuchia ដែលជាក្រុមពពួកសត្វបង្គួយធំៗ មាន២២ប្រភេទ។ វាមានដើមកំណើតក្នុងសម័យ«ក្រេតាសេ»ប្រមាណជា១០០លានឆ្នាំមុន។
ដោយឡែកកញ្ញា Makenzie Noland ជានិស្សិតសាកលវិទ្យាល័យ Texas A&M ដែលនឹងបញ្ចប់ការសិក្សានៅថ្ងៃសុក្រសប្តាហ៍នេះហើយ ផ្នែកវិទ្យាសាស្រ្តសត្វព្រៃ និងនេសាទ។រូបនាងបាននិងកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបថតបញ្ចប់ការសិក្សាជាមួយសត្វល្មូនចង្កូមស្រួចដ៏ធំមួយក្បាល។