ប្លែកៗធ្វើអោយគ្រប់គ្នា ហួសចិត្ដយ៉ាងខ្លាំង ដោយបានខំសន្សំ កាក់១០ស្បោងជាង ដើម្បីទិញរថយន្ដ ធ្វើអោយអ្នកលក់ រាប់លុយស្ទើរតែបែកពពុះមាត់ ព្រោះតែ…

សព្វថ្ងៃនេះ រថយន្ដគឺជា មធ្យោបាយធ្វើដំណើរយ៉ាងសំខាន់ ដែលធ្វើអោយយើងទៅណាមកណា ចំនេញពេលវេលាបានយ៉ាងច្រើន។ ប៉ុន្ដែបច្ចេកវិទ្យា កាន់តែពិសេសទៅៗលើរថយន្ដ ធ្វើអោយតម្លៃរបស់វា ក៏មិនថោកនោះដែរ ហើយការប្រើប្រាស់រថយន្ដលើបណ្ដាលពិភពលោក កំពុងតែកើនឡើងគួរអោយកត់សម្គាល់។

 

យើងឃើញមកហើយថា សព្វថ្ងៃមកនេះមានក្រុមហ៊ុន រថយន្តជាច្រើនកំពុង មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងអំពីតម្លៃព្រមទាំងគុណភាពផងដែរ។ សម្រាប់ប្រទេសចិនវិញ គឺជាទីផ្សារ សម្រាប់លក់រថយន្ដយ៉ាងធំមួយ នៅក្នុងពិភពលោក ដែលប្រទេសមួយនេះសំបូរទៅដោយអ្នកមានទ្រព្យសម្បត្ដិ សម្រាប់ទិញរថយន្ដច្រើនគួរអោយកត់សម្គាល់។

ដោយឡែកយើងងាកចូលមកសាច់រឿងរបស់យើងវិញ៖ បុរសម្នាក់ ជាជនជាតិចិន ដែលរស់នៅខេត្ដ ចេងចូវ បានកំពុងតែធ្វើអោយមានការភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមនៅចិន ហើយគ្រប់គ្នាក៏បានកោតសរសើរលើ រូបគាត់ផងដែរ បន្ទាប់ពីបុរសរូបនេះ បានយកកាក់ ព្រមទាំងក្រដាសប្រាក់រាយដែលរូបគាត់បានខំសន្សំ អស់ជាពេលយូរមកហើយ ដើម្បីទិញរថយន្ដមួយគ្រឿងម៉ាក TOYOTA Prado ថ្មីស្រឡាង។

តាមប្រភពពីបណ្ដាញសង្គមនៅចិន បានអោយស្គាល់បុរសខាងលើថា រូបគាត់គឺជាម្ចាស់ហាងនំមួយដែលមានឈ្មោះថា Guo។ គាត់បានយកប្រាក់ទិញរថយន្ដនោះ ក្នុងតម្លៃ ១៥មុឺនយ័ន ឬប្រហែល ២២០០០ដុល្លាអាមេរិច ដោយក្នុងនោះគឺសុទ្ធតែកាក់ ១យ័ន នឹងក្រដាស់ប្រាក់ ៥យ័នចំនួន ១០ស្បោង ព្រមទាំង ១០កាស។

បើទោះជាគាត់ប្រើប្រាស់លុយរាយ ដើម្បីទិញរថយន្ដ ដែលបានធ្វើអោយបុគ្គលិកផ្នែកលក់ រថយន្ដមានភាពស្រឡាំងកាំង កាក់និងក្រដាសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះក្ដី ក៏ប៉ុន្ដែពួកគេនៅតែទទួល ដោយមិនបានបដិសេធនោះទេ។ បុគ្គលិកដែលត្រូវរាប់លុយនោះមានចំនួនទៅដល់ ៤នាក់ ដែលត្រូវចំណាយពេលរាប់ អស់រយៈពេល ៩ម៉ោងឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *