ខ្លោចចិត្តណាស់! កូនឆ្កែកំព្រា អង្គុយសម្លឹងមើលសព្វម្តាយដែលរលេះរលួយអស់ទៅហើយនោះ ទាំងក្តីងឿងឆ្ងល់…
សម្លឹងមើលរូបភពទាំងនោះ ពិតជាខ្លោចផ្សារក្នុងចិត្តណាស់ ព្រោះវាជាសត្វម្យ៉ាងទៀតនៅតូច មិនយល់ដឹងបានថាម្តាយវាបានចាកចោលវា ទុកឲ្យវានៅលើពិភពនេះបន្តឯកោម្នាក់ឯង ។ កូនឆ្កែកំព្រា អង្គុយសម្លឹងសពម្តាយដែលរលេះរលួយអស់ទៅហើយនោះ ទាំងក្តីងឿងឆ្ងល់… ។
ទោះម្តាយជះក្លិនដ៏អាសោធយ៉ាងណា ក៏ជា…ម្តាយដែរ ។ ក្លិនម៉ែចិញ្ចឹមខ្ញុំតាំងពីតូច នៅដក់នឹងច្រមុះរបស់ខ្ញុំ ។រូបថតនេះថតបាននៅតំបន់ទីប៊េ ប្រទេសចិន ។ អ្នកថតរូបបានតាមសង្កេតមើលសកម្មភាពរបស់កូនឆ្កែកំព្រាមួយនេះ ។ គាត់ឃើញវាពេលឃ្លាន វាដើររកអាហារតាមទីកន្លែងជិតៗសាកសពម្តាយវា ហើយម្តងម្កាលវារត់បោលយ៉ាងលឿន មកមើលម្តាយក្រែងលោម្តាយភ្ញាក់ពីដំណេក ។
ពេលហត់នឿយ វាតែងមកដេកក្បែរសពម្តាយ ទោះបីជាភ្លៀង ឬ ក្តៅយ៉ាងណាក៏ដោយ ។ ប៉ុន្តែ ក្រោយមក គាត់រវល់ពុំបានមកមើល រហូតពេលទំនេរ ឆ្លៀតមកមើល ក៏ឃើញបាត់ទាំងសពម្តាយ និងកូនឆ្កែ ។
តាមរយៈជីវិតនៃកូនឆ្កែកំព្រា កំសត់អស់ម្តាយមើលថែ ក៏ដូចជាមនោសញ្ចេតនារបស់វាចំពោះម្តាយ អ្នកថតរូបនេះសង្ឃឹមថា កូនៗទាំងឡាយពេម្តាយនៅរស់ ត្រូវប្រឹងធ្វើឲ្យគាត់សប្បាយ សុភមង្គល ។ គ្មានអ្វីទេ ចំពោះម្តាយ កូនគឺជា…ជីវិត ។ រស់នៅឲ្យល្អ នោះជារង្វាន់មួយយ៉ាងធំចំពោះគាត់ហើយ ។កុំចាំដល់ពេលស្លាប់…! ៕