បុណ្យសំណាងមានពិតៗ លោកតាម្នាក់ បានធ្លាក់ចូលក្នុងអណ្ដូងមួយអស់រយៈពេលជិត ២ ថ្ងៃសំណាងល្អគាត់នៅរស់ ដោយសារតែ…

តា​អាយុ ៧០ ឆ្នាំ ម្នាក់​បាន​ធ្លាក់​ចូលក្នុង​អណ្តូង​មួយ​ជម្រៅ ៤ ម៉ែត្រ ខណៈ​គាត់​កំពុងធ្វើការ​នៅក្នុង​ចម្ការ​ដូង កាលពី​ពេលកន្លងទៅនេះ។ ហើយ​អំឡុង​ពេលនោះ គាត់​បាន​ផឹកទឹក​កខ្វក់ និង​សត្វ​កង្កែប ដើម្បី​បន្តជីវិត​រស់ ខណៈ​គាត់​កំពុង​ជាប់គាំង​នៅក្នុង​អណ្តូងនោះ​អស់​រយៈពេល ៣៧ ម៉ោង ។​

​យោងតាម SinChew ផ្នែក​ខាងលើ​នៃ​អណ្តូងនោះ​ត្រូវបាន​គ្រប​ដោយ​ស្មៅ និង​ទឹក​ក្នុង​អណ្តូង​មាន​ជម្រៅ​ត្រឹម​ទ្រូង ហើយ​ដោយសារតែ​ជម្រៅ​របស់​វា​ជ្រៅ​ពេក ជាហេតុ​ធ្វើ​ឲ្យ​គាត់​ពុំ​អាច​ឡើង​ចេញ​បាន ។ ​ពិតជា​អរគុណ​ខ្លាំងណាស់ ចំពោះ​ក្រុម​សង្គ្រោះ​ដែល​ពុំ​បោះបង់ចោល​ការរុករក ហើយ​ទីបំផុត ពួកគេ​បាន​រកឃើញ​គាត់​នៅ​ម៉ោង ៩ និង ៤០ នាទី យប់​ថ្ងៃទី​២៤ ខែឧសភា ។ គាត់​ពិតជា​អស់កម្លាំង និង​ស្រែក​ឃ្លាន​យ៉ាងខ្លាំង ព្រោះ​ត្រូវ​ជាប់គាំង​នៅក្នុង​អណ្តូង​អស់​រយៈពេល​ជាង ១ ថ្ងៃ​កន្លះ ។​

​សំណាង​ហើយ ដែល​គាត់​នៅមាន​ស្មារតី និង​នៅតែ​អាចនិយាយបាន​ច្បាស់ៗ ខណៈ​គាត់​ត្រូវបាន​រកឃើញ ។ ក្រុម​សង្គ្រោះបាន​ប្រញាប់​ប្រ​ញល់​ទាញ​ដប​ទឹក​យ៉ាង​លឿន ដើម្បី​បំពេញ​ការស្រែក​ទឹក​យ៉ាងខ្លាំង​របស់គាត់ ។​ ​គាត់​បាន​ប្រាប់​ក្រុម​សង្គ្រោះ​ថាៈ «​ខ្ញុំ​បាន​ផឹកទឹក​អណ្តូង​ដ៏​កខ្វក់ ហើយ​ស្អុយ ប៉ុន្តែ ខ្ញុំ​ក៏បាន​ហូប​កង្កែប​ទាំង​រស់ ដែល​ខ្ញុំ​បាន​រកឃើញ​នៅក្នុង​អណ្តូង​នេះ ។

នៅពេល​ខ្ញុំ​មិនអាច​រកបាន​កង្កែប​ប​ន្ថែ​ម​ទៀត ដើម្បី​ហូប ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ភ័យព្រួយ​យ៉ាងខ្លាំង ។ ខ្ញុំ​គិតថា ខ្ញុំ​នឹង​ស្ថិតនៅក្នុង​អណ្តូង​សម្រាប់​ថ្ងៃ​ផ្សេងទៀត ។ ប្រសិន​គ្មាន​អ្នកណា​រកឃើញ​ខ្ញុំ​រហូតដល់​ថ្ងៃអាទិត្យ នោះ​ខ្ញុំ​ប្រាកដ​នឹង​ស្លាប់​ហើយ​» ៕​

Leave a Reply

Your email address will not be published. Required fields are marked *