សូមជួយលើកទឹកចិត្តកូនខ្មែរផង កម្របានឃេីញណាស់! នារីដ៏ស្រស់ស្អាតម្នាក់ មានសមត្ថភាពអស្ចារ្យ អាចសរសេរអក្សរបែប…(មានរូបភាព)
មកដល់សម័យបច្ចុប្បន្ននេះ ដោយសារតែអ្វីៗជាច្រើន បានកំពុងតែមានការវិវត្តន៍ទៅមុខឥតឈប់ឈរ បានធ្វើឲ្យមានការខុសប្លែក និងមានការកែប្រែជាខ្លាំង។ ជាក់ស្តែង បេីយេីងក្រឡេកមកមេីលអក្សរសាស្រ្តខ្មែរ ដែលកាលពីសម័យបុរាណនោះ គឺមានភាពខុសប្លែកគ្នាមួយចំនួនជាមួយនឹងអក្សរក្នុងសម័យនេះ។
ក្នុងនោះដែរ ចំពោះអក្សរបុរាណ ដែលជាកេរ្តិ៍មរតករបស់ដូនតាជំនាន់មុន គឺកំពុងតែបានទទួលរងនូវការបាត់បង់ជាបន្តិចម្ដងៗ ក៏ព្រោះតែមិនសូវមានអ្នកយកចិត្តទុកដាក់ថែរក្សា ហេីយនឹងធ្វើការស្វែងយល់អំពីក្បូរក្បាច់រចនាអក្សរ និងចេះតែមានការកែច្នៃ រហូតធ្វេីអោយបាត់បង់ទ្រង់ទ្រាយដេីមផងនោះ។
ដោយឡែក នារីម្នាក់ដ៏ស្រស់ស្អាត មានសមត្ថភាពអស្ចារ្យ អាចសរសេរអក្សរបែបបុរាណ ដែលមានលក្ខណៈជាអក្សរយ័ន្ត រួមជាមួយនឹងគំនិតច្នៃប្រឌិតយ៉ាងស្រស់ស្អាត បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសនៅក្នុងបណ្ដាញសង្គមហ្វេសបុក មានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ចំពោះទឹកដៃរបស់ប្អូនស្រី។
ក្នុងនោះផងដែរ នារីដែលមានស្នាដៃម្នាក់នេះ មានគណនីហ្វេសបុកឈ្មោះ ជិន ស្រី អយុធ្យា ក៏បានលេីកឡេីងជាមតិយោបល់ផ្ទាល់ខ្លួនដែរថា៖ «បើសិនជាយើង អាចផ្លាស់ប្តូរការសរសេរអក្សរធម្មតា អោយមកជាអក្សរបែបបុរាណ មិនដឹងជាល្អយ៉ាងណាទេ នេះគ្រាន់តែជាការសរសេរ សាកល្បងរបស់ខ្ញុំ។
បើសិនជាមានកំហុស ក្នុងការសរសេរ រឺខុសពាក្យកន្លែងណាក្តី សូមជួយកែសម្រួល ដល់ការសរសេររបស់ខ្ញុំផង ខ្ញុំស្រឡាញ់អក្សរខ្ញុំ បើបងៗគិតថាល្អ សូមជួយ ស៊ែរ ប្អូនផង សរសេរដោយខ្ញុំផ្ទាល់ ជិន អយុធ្យា»។ ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវក្បូរក្បាច់អក្សរទាំងនេះដូចតទៅ។