ថោកដដែល បុរសម្នាក់នេះលួចមាន់ និងទា របស់អ្នកភូមិជាច្រើន ដើម្បីលក់យកលុយចាក់សាំងឡាន BMW តម្លៃ……..

បុរសដែលគេសង្ស័យថាបានលួចមាន់ និងទាជាច្រើន នៅឯភាគនិរតីប្រទេសចិន ដើម្បីលក់យកលុយចាក់សាំងរថយន្ត BMW របស់គាត់ ពេលនេះត្រូវបានចាប់ខ្លួន។ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាកសិករមានទ្រព្យសម្បត្តិ និងមានអាយុ ៥០ឆ្នាំ។ ប៉ូលិសបានចោទប្រកាន់គាត់ថា គាត់បានលួចសត្វមាន់ និងទាជាច្រើនពីភូមិនានានៅក្នុងស្រុក Linshui ខេត្ត Sichuan ចាប់តាំងពីខែមេសា។ កសិករដែលរស់នៅក្នុងវីឡារាប់ជាន់មួយនេះ ត្រូវបានចោទប្រកាន់ថា បានលួចមាន់ និងទាបីអ្នកភូមិ បន្ទាប់ពីគាត់បានប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ហើយត្រូវការលុយដើម្បីចាក់សាំងរថយន្តប្រណីតរបស់គាត់។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន លោកបានពណ៌នាអំពីរថយន្ត BMW របស់លោក ដែលមានតម្លៃ ២លានយ័ន (ប្រហែល ២៩០,០០០ដុល្លារ) ថាជារថយន្ត «ស៊ីសាំង» ។ ហើយបើយោងតាមប៉ូលីស ពួកគេបានកំណត់អត្តសញ្ញាណរបស់លោក ក្រោយពីបានសិក្សាតាមរយៈអំពីរូបភាពដែលគេថតបាន ខណៈគាត់កំពុងជិះម៉ូតូដើរលួចមាន់ និងទាពីអ្នកភូមិ។ គាត់ក៏ប៊ិះតែត្រូវគេចាប់បានម្តង កាលពីថ្ងៃទី២២ ខែឧសភា ប៉ុន្តែអាជ្ញាធរមិនអាចដេញចាប់ទាន់ ដោយសារពេលនោះគាត់ជិះអា BMW រត់យ៉ាងលឿន ទើបមន្ត្រីតាមមិទាន់។ យ៉ាងណាក៏ដោយទាក់ទិននឹងរឿងលួចមាន់ និងទា ដើម្បីលក់យកលុយចាក់សាំងរថយន្ត BMW កំពុងតែធ្វើឱ្យអ្នកលេងអ៊ីនធឺរណេតប្រតិកម្មចម្រុះ ព្រោះមិនដឹងថា ត្រូវខឹង ឬសើច ឬក៏ទាំង ២ ៕

Leave a Reply

Your email address will not be published. Required fields are marked *