ឈឺចាប់ណាស់! ប្រពន្ធមានជំងឺមហារីកឈាម ប្ដីមិននៅមើលថែ ហើយថែមទាំង..

ថ្មីៗនេះរឿងរ៉ាវអំពីស្វាមីដែលដឹងថាប្រពន្ធរបស់គាត់កំពុងមានជំងឺមហារីកត្រូវតែព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែប្ដីមិនខ្វល់ខ្វាយ ហើយបានបោះបង់ចោលភរិយាទៀតផង ហើយបានបញ្ចូនប្រពន្ធទៅផ្ទះម្តាយរបស់នាង ដែលធ្វើឱ្យអ្នកលេងអ៊ិនធឺណែតមានការខឹងយ៉ាងខ្លាំង។

ដំបូងពួកគេទាំងពីរនាងក់បានក្លាយជាគូស្វាមីភរិយាដែលរីករាយបំផុត ទើបតែរៀបការបានរយៈពេល 1 ឆ្នាំប៉ុណ្ណោះ ជាអកុសល ភរិយាមានជម្ងឺមហារីកឈាម ហើយត្រូវបានព្យាបាលដោយការប្រើគីមីនៅមន្ទីរពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏អាក្រក់នេះ។


ប៉ុន្តែកំពុងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បែបនេះ ស្វាមីម្នាក់នេះបែរជាគ្មានចិត្តមេត្តា បាននិយាយទៅកាន់ភរិយារបស់ខ្លួនឱ្យដោះលែងគាត់ទៅ ហើយមិនបានមើលថែរក្សានាងទេ ថែមទាំងបញ្ជូននាងឱ្យត្រលប់ទៅផ្ទះម្ដាយរបស់នាងវិញ។ អ្វីកាន់អាក្រក់ជាងនេះទៀត ប្តីអាក្រក់នេះបានសម្រេចចិត្តលែងលះប្រពន្ធរបស់ខ្លួនភ្លាមៗ ដែលទង្វើនេះមិនមែនជាមនុស្សទេ។ អ្នកខ្លះបាននិយាយថាមិនមែនត្រឹមតែស្វាមីប៉ុណ្ណោះទេ ប៉ុន្តែគ្រួសារទាំងមូលរបស់ស្វាមីរូបនេះគឺអាក្រក់ទាំងអស់។

ក្នុងគ្រាដ៏លំបាកនេះ ជាពេលវេលាដែលប្រពន្ធត្រូវការស្វាមីនៅជិតបំផុត ផ្ដល់កំលាំងចិត្ត ប៉ុន្តែអ្វីៗប្រែផ្ទុយស្រលះដោយមិនត្រឹមតែមិនបាននៅជាមួយភរិយាហើយ បានប្រើសំដីចោលម្សៀតទៅលើនាងថែមទៀត

“នាងកំពុងមានជំងឺធ្ងន់ធ្ងរហើយ ចង់ឱ្យអ្នកដទៃរងទុក្ខវេទនាជាមួយនាងឬ? វាគ្មានអ្វីដែលគួរឱ្យអាណិតនោះទេ។ ខ្ញុំគិតថានាងគួរគិតថាខ្លួនឯងគឺជាបន្ទុករបស់អ្នកដទៃ ប្រសិនបើអ្នកស្រឡាញ់ខ្ញុំអ្នកគួរតែដោះលែងខ្ញុំ។ សូម្បីតែមេឃក៏កំណាត់ មិនចង់ឱ្យខ្ញុំនៅដូច្នេះដែរ គួរបញ្ចប់ដោយសន្តិវិធី។ ជីវិតរបស់ខ្ញុំលំបាកគ្រប់គ្រាន់ហើយ ខ្ញុំខំធ្វើពុត ប៉ុន្មានថ្ងៃនេះគ្រប់គ្រាន់ហើយ នាងគួរតែដឹង” ។

“ឥឡូវនេះខ្ញុំបានជញ្ចូនរបស់ប្រើប្រាស់របស់នាងទាំងអស់ ទៅផ្ទះឪពុកម្ដាយរបស់នាងអស់ហើយ នាងលែងមានអ្វីទាក់ទងនឹងគ្រួសាររបស់ខ្ញុំទៀតហើយ។ ការលែងលះគ្នានេះគ្រាន់តែជានីតិវិធីប៉ុណ្ណោះ ធ្វើបែបនេះងាយៗ”។
អ្នកនិយមលេងបណ្ដាញសង្គម ក្រោយពេលអានរឿងរ៉ាវមួយនេះហើយ ធ្វើមានការខឹងយ៉ាងខ្លាំង ព្រោះដោយសារតែវាជាការល្អ ក្នុងពេលប្រពន្ធរបស់គាត់ពិបាកបំផុត បាក់ទឹកចិត្ត និងអស់សង្ឃឹមបំផុតស្វាមី ត្រូវតែជាមនុស្សដំបូងដែលថែរក្សាប្រពន្ធរបស់ខ្លួន ជួយប្រពន្ធយ៉ាងរឹងមាំ ជំនះនិងប្រយុទ្ធប្រឆាំងនឹងជំងឺ តែនេះមិនមែន។

យ៉ាងណាក៏ដោយគាត់បែរជាមិនអើពើនឹងប្រពន្ធរបស់គាត់ ដែលកំពុងទទួលរងការឈឺចាប់ដោយគិតថាប្រពន្ធគាត់ជាបន្ទុក ឱ្យដោះលែងគាត់ទៅវិញ ហើយបានបញ្ជូននាងទៅផ្ទះម្ដាយរបស់នាង ហើយមកទាមទារលែងលះដោយមិនស្ទាក់ស្ទើរ។

ជារឿងមិននឹកស្មានដល់ មនុស្សដែលនាងធ្លាប់ហៅថាប្ដី បានរស់នៅជាមួយគ្នាអស់រយៈពេលមួយឆ្នាំហើយពួកគេស្រឡាញ់គ្នាទៅវិញទៅមកអស់រយៈពេលជាយូរមកហើយ។ តើវាជាការស្រលាញ់ដោយរបៀបណា? ទោះមិនស្រលាញ់ក៏គួរតែមានចិត្តសប្បុរស អាណិតមេត្តាដល់នាង? ទោះជាយ៉ាងណាក៏ដោយគ្រួសាររបស់ស្វាមីរបស់នាង ហេតុមិនយកចិត្តទុកដាក់ពីកូនប្រសាររបស់ខ្លួន ហើយបែរជាបណ្ដោយឱ្យកូនប្រុសធ្វើលើនាងបែបនេះវិញ?

វាជាការសោកស្តាយដែលបានជួបស្វាមីទុរយស្ដិបែបនេះ។ ប៉ុន្តែសង្ឃឹមថានាងនឹងខំយកឈ្នះវាសនា រស់នៅសប្បាយរីករាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ។ ជឿថានៅតែមានសាច់ញាត្តិគ្រួសារ និងមិត្តភក្តិនៅជុំវិញនាង រឿងដែរល្អនឹងមក។

គួរបញ្ចាក់ផងដែរពួកគេរៀបការដោយមិនបានចុះលិខិតស្នាមអ្វីឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *