សូមជួយគាំទ្ររផងបងប្អូន ផ្លែឈើ និងបន្លែក្នុងស្រុកជាច្រើន ត្រូវបានដាក់លក់នៅតំបន់…
ផ្លែឈើ និងបន្លែក្នុងស្រុក ជាច្រើនប្រភេទ ត្រូវបានដាក់លក់នៅតំបន់អង្គរ ជាពិសេសនៅទីតាំងខាងលិច ប្រាសាទអង្គរវត្ត ។
តាមអ្នកជំនាញសេដ្ឋកិច្ចកសិកម្មនៅកម្ពុជាធ្លាប់បានលើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជាបានចំណាយប្រាក់មិនតិចលានដុល្លារអាមេរិកនោះទេ ក្នុងការនាំចូលបន្លែពីក្រៅប្រទេស ដែលក្នុងនោះ ភាគច្រើនបំផុតនាំមកពីប្រទេសវៀតណាម ខណៈដែលតម្រូវការបន្លែនៅកម្ពុជាក្នុងមួយថ្ងៃ មានប្រមាណ រាប់ តោន។
ថ្វីដ្បិតតែយ៉ានេះក្ដី អ្នកជំនាញកសិកម្មដ៏លេចធ្លោនៅកម្ពុជា ធ្លាប់បានលើកឡើងដែរថា ស្របពេលដែល កម្ពុជាមានតម្រូវការបន្លែនាំចូលពីវៀតណាមក៏ដោយ ប៉ុន្ដែ វៀតណាម ក៏បានបញ្ជាទិញ បន្លែសរីរាង្គពីកម្ពុជាទៅវិញ ក្នុងចំនួនច្រើនគួរសមដែរ។ លោកធ្លាប់ បានគូសបញ្ជាក់ទៀតថា អនាគតខាងមុខ កម្ពុជាអាចនឹងមានឱកាសទីផ្សារធំ ជាមួយនឹងការដាំដុះ និងនាំចេញបន្លែសរីរាង្គនេះ។