ឆ្កួតបាត់ បុរសជនជាតិឥណ្ឌា អះអាងថា ផឹក និងងូតទឹកនោមគោ គឺអាចព្យាលបាលអ្នកដែលមានមុខមុន អាក្រក់មើល អោយស្អាតផូរផង់ ត្រឹមតែរយះពេលមួយសប្តាហ៍តែប៉ុណ្ណោះ រួមទាំង…
សត្វគោ គឺជាសត្វដ៏មានអត្ថប្រយោជន៏យ៉ាងច្រើន ដែលយើងទាំងអស់គ្នាពុំនឹកស្មានដល់ សម្រាប់មនុស្ស វាអាចយកធ្វើជាកម្លាំងអូសទាញ សម្រាប់ភ្ជួលស្រែ ផ្ដល់ជាសាច់សម្រាប់អាហារ ផ្ដល់ជាទឹកដោះគោ សម្រាប់បំពនសរីរាង្គកាយ ជួយអោយឆ្អឹងមានភាពរឹងមាត់ ព្រមទាំងអាចធ្វើអោយយើងលូត កំពស់បានទៀតផង។
កាលពីមុនយើង ដឹងត្រឹមតែ សត្វគោ អាចយកធ្វើបានតែអាហារតែមួយមុខប៉ុណ្ណោះ ប៉ុន្ដែជាក់ស្ដែង បច្ចុប្បន្ន គឺមិនដូច្នេះនោះទេ ក្រៅពីអាហារ សព្វថ្ងៃគេអាច កែច្នៃវា ទៅជាគ្រឿងប្រាស់ផ្សេងៗទៀតដ៏មានអត្ថប្រយោជន៏យ៉ាងច្រើន ដូចជា ក្រេម លាបមាត់ សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ប្រេង រអិល មិនចេះកក ប្រេងលាបហ្វ្រាំង និង ប្រេង ចាក់យន្ត ហោះ ដែលកំពុង ប្រើប្រាស់ នៅលើយន្តហោះ របស់ កង កម្លាំង អាកាសអាមេរិក ដែលសុទ្ធតែចម្រាញ់ចេញពី ជាតិខ្លាញ់គោ។
យើងងាកមកមើលនៅប្រទេស ឥណ្ឌាវិញម្ដង ដោយអ្នកដែលស្រលាញ់សម្រាស់របស់ខ្លួន គាត់ប្រាកដជាស្វែងរកវិធីជាច្រើន ដើម្បីធ្វើអោយសម្រស់របស់គាត់កាន់តែស្រស់ស្អាតហើយ ប៉ុន្ដែវិធីសាស្រ្ដ ដ៏ប្លែកមួយ នៅក្នុងប្រទេស ឥណ្ឌាគឺជាវិធីសាស្រ្ដដែលមានភាពចម្លែកហើយគួរអោយខ្ពើមបំផុត មើលទៅវាទំនង មិនមែនជាជម្រើសសម្រាប់មនុស្សគ្រប់គ្នានោះឡើយ។
តាមរយៈសារព័ត៏អន្ដរជាតិមួយដែលមានឈ្មោះថា ដេលីម៉ែល ដែលបានចុះផ្សាយថា៖ លោក ប៉ាលីវេល ព្រមទាំងមិត្ដរបស់គាត់ជាច្រើននាក់ ដែលបានធ្វើការជាមួយគ្នា នៅកសិដ្ឋាន ចិញ្ចឹមគោ ពួកគេទាំងនោះ តែងតែនាំគ្នា ងូតទឹកនោមរបស់គោ ដោយពួកគេតែងតែប្រមូលទឹកនោមគោទាំងអស់ មកលាយបញ្ចូលគ្នាតែមួយ។
គាត់បានមានប្រសាសន៏ថា៖ ”ខ្ញុំបានកើតជំងឺសួតធ្ងន់ធ្ងរ ហើយឧស្សាហ៍កើតជំងឺផ្តាសាយ និងក្អកណាស់។ ហើយខ្ញុំថែមទាំងកើតមុនលើមុខ និងស្បែកទៀតផង ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមលាបទឹកនោមគោ មុខរបស់ខ្ញុំលែងមានមុនសូម្បីតែមួយគ្រាប់ ក្នុងពេលតែ ១ សប្តាហ៍ប៉ុណ្ណោះ” លោកក៏បាន បន្ថែមទៀតផងថា ចាប់ពីពេលនោះមក ខ្ញុំតែងតែផឹកទឹកនោមគេជាប្រចាំ ដោយគ្មានថ្ងៃខាននោះឡើយ។
សូមបញ្ជាក់ផងដែរថា នៅក្នុងប្រទេសឥណ្ឌាមួយនេះ ពួកគេគោរព សត្វគោគឺជាព្រះរបស់ពួកគេ ក្នុងសាសនា ហិណ្ឌូ រាល់សមិទ្ធផល ដែលផលិតបានពីសត្វគោ ត្រូវបានប្រជាជនជឿជាក់យ៉ាងមុតមាំថា ព្រោះថា វាមានលក្ខណៈយ៉ាងពិសេសនៃព្រះជាម្ចាស់ ដែលអាចជួយ ព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាព ចេញពីរាង្គកាយបាន។
សព្វថ្ងៃនេះ នៅក្នុងប្រទេសនេះ ទឹកនោមគោត្រូវបានគេយកមកចរាចរណ៏លក់ក្នុងទីផ្សារ ដោយច្រកដាក់ដបធ្វើជាឱសថ ព្យាបាលជំងឺ មិនត្រឹមតែប៉ុណ្ណឹង ម៉ាកយីហោ ពេញនិយមជាងគេនោះគឺ ម៉ាក ប៉ាតានចាលី ដែលគ្រប់គ្នាស្គាល់ថា វាគឺជាម៉ាកដ៏ល្បី ដែលវាជាម៉ាកផលិតផល ឱសថរុក្ខជាតិ ដោយត្រូវបានគេច្រកក្នុងដប ចំណុះ ១០០មីល្លីលីត្រ ក្នុងតម្លៃ ៤៥រូពី ឬ ០,៧០ដុល្លារ។
បុរសជាច្រើននៅក្នុងប្រទេសឥណ្ឌា បានផឹកទឹកនោមគោ ដើម្បីព្យាបាល ការកើតមុខ ហើយបានអះអាងថា វាបានជួយព្យាបាលសុខភាពពួកគេបានយើងល្អ ដោយមិនចាំបាច់ទៅជួបគ្រូពេទ្យនោះឡើយ។ លោក ប៉ាលីវេល គាត់មានជំនឿយ៉ាងមុតមាំ លើទឹកនោមគោនេះ ដោយគាត់បាននិយាយថា គាត់បានផឹកវាអស់រយៈពេល ៤ឆ្នាំមកហើយ ព្រមទាំងយកវាមកលុបមុខ ជារៀងរាល់ព្រឹក ព្រមទាំងមុនចូលគេងទៀតផង។