រំភើបចិត្តខ្លាំងណាស់! លោកលី តឺហួរ បានធ្វើអោយអ្នកគ្រាំទ្រ សម្រក់ទឹកភ្នែកតាមលោក ខណះពេលដែលលោកបាន…..
លោក Andy Lau ឬដែលគ្រប់គ្នាហៅថា លី តៅហួរ រូបគាត់គឺជា អ្នកចម្រៀង និងជា ផលិតករ ភាពយន្ត តារាសម្តែងប្រុសជនជាតិចិន ដែលមានល្បីឈ្មោះល្បាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ លោក លី តៅហួរ បានក្លាយជានិមិត្តរូបរបស់មហាជនទាំងពីទសវត្សរ៍ ទី៧០ និង ៨០មកម្លេះ ដោយសារតែសមត្ថភាពសម្ដែង នឹងរូបសម្រស់ស្រស់សង្ហារថែមទៀតផង។
លោក Andy Lau គឺជាមនុស្សម្នាក់ ដែលស្រលាញ់ និងចូលចិត្ត វត្ដុបុរាណ និងនាឡិកាបុរាណ ប៉ុន្ដែ កាលពីពេលថ្មីៗនេះ បានជួបរឿងស៊យធំមួយ ខណៈតារាសម្តែងរូបនេះ រវល់តែធ្វើខួបកំណើត លើកទី២៨ និង២៩ របស់ខ្លួន ស្រាប់តែ ត្រូវបានចោរ លួចចូលផ្ទះរបស់លោក និងបានលួចយក នាឡិកាបុរាណ ច្រើនជាង២០នាឡិកា ដែលយកទៅ ដោយសុវត្ថិភាព និងគេចខ្លួន បាត់ស្រមោលតែម្តង។
ដោយឡែក តាមរយៈសារព័ត៏មួយ បានចុះផ្សាយ កាលពីថ្ងៃទី ២៨ ខែធ្នូ កន្លងមក ខណៈលោក Andy Lau (លី តៅហួរ) កំពុងស្រែកច្រៀងនៅលើឆាក ក៏ស្រាប់តែលែងលឺសម្លេងរបស់លោក បានស្រែក ទ្រហោយំ សុំទោស ទស្សនិជន និងអ្នកទស្សនា ហើយសុំអោយអ្នកទស្សនាទាំងអស់យកសំបុត្រ ដើម្បីទៅប្តូរយកលុយវិញ។
តែអ្នកទស្សនាទាំងអស់ បានសម្រេចចិត្ដ សុខចិត្តរក្សាទុកសំបុត្រ ចូលទស្សនា ធ្វើជារបស់អនុស្សាវរីយ៍។ ស្របពេលនោះដែរ អ្នកគាំទ្ររបស់លោក ឃើញ រូបលោកកំពុងយំ ពួកគេក៏បាន បង្ហូរសម្រក់ទឹកភ្នែក យំតាម ព្រោះដោយសារតែលោក Andy Lau (លី តៅហួរ) គឺជានិមិត្តរូបរបស់ពួកគេ។