សំរាប់អ្នកមិនសូវមានលុយ! នេះគឺជាវិធីសាស្ត្រក្នុងការចាយលុយ ១០០ ដុល្លា ក្នុងការធ្វើដំណើរកំសាន្តទៅលេងប្រទេសថៃ ដោយដើរញុាំអីម៉ាសប្បាយ ដេកបានពីរយប់ ហើយនិងសល់លុយទិញឥវ៉ាន់ទៀតផង…
ប្រទេសថៃកាន់ របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ គោរពលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ដោយមាន ព្រះមហាក្សត្រសោយរាជ្យ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ឯអំណាច ពិតប្រាកដ គឺស្ថិតនៅលើនាយករដ្ឋមន្ត្រី (អំណាចនីតិប្រតិបត្តិ) សភា (អំណាចនីតិបញ្ញាត្តិ) និង អំណាចតុលាការ។
ប្រទេសថៃ គឺជាប្រទេសសុីវិល័យ ហើយក៏ជាគោលដៅ សម្រាប់ភ្ញៀវទេសចរណ៏ជាច្រើនចង់ទៅលេងកម្សាន្ដផងដែរ។ ជាក់ស្ដែងប្រទេស មួយនេះ មានទីកន្លែងកម្សាន្ដជាច្រើន ហើយក៏សំបូរទៅដោយ អាហារឆ្ងាញ់ៗ តាមដងវិថី បូករួមទាំង ទំនិញ ដូចជាខោអាវ ដែលមានតម្លៃថោក ហើយថែមទាំងស្រស់ស្អាតទៀតផង។
មនុស្សមួយចំនួន បានគិតថា ទាល់តែមានលុយ ច្រើនទើបអាចទៅ ដើរលេងកម្សាន្ដ នៅប្រទេស ថៃបាន។ ប៉ុន្ដែតាមពិតទៅ មិនចាំបាច់មានលុយច្រើនទើបអាចទៅបាននោះឡើយ គឺមានតែត្រឹម ១០០ដុល្លារ (៤០មុឺនរៀល) ក៏អាចធ្វើអោយខ្លួនឯង បានទៅស្គាល់ប្រទេសមួយនេះបានហើយអាចនៅសល់លុយ តិចតួចទិញ ទំនិញត្រលប់មកវិញទៀតផង ប្រសិនបើចេះប្រើប្រាស់លុយអោយត្រូវក្បួន។
ជំហានដំបូង ដើម្បីប្រើប្រាស់ លុយ ១០០ដុល្លារ (៤០មុឺនរៀល) ទៅលេងប្រទេសថៃ៖ អ្នកគួរតែ ជ្រើសរើសការធ្វើដំណើរទៅ ដោយមានគ្នាចំនួន ៤នាក់ ហើយជ្រើសរើសការធ្វើដំណើរតាមរយៈឡាន វីអាយភី គឺធ្វើដំណើរ (Direct) ពីភ្នំពេញ ទៅដល់បាងកកតែម្ដង ដោយមិនប្ដូររថយន្ដ នៅព្រំដែន ហើយចំណាយត្រឹមតែ ២៣ដុល្លារតែប៉ុណ្ណោះ។
ថ្ងៃដំបូងដែលយើងទៅដល់បាងកក៖ ក្រោយពីទៅដល់ ទីក្រុង បាងកករួចមកហើយ ពេលនេះយើងត្រូវស្វែងរកកន្លែងស្នាក់នៅ ប៉ុន្ដែសម្រាប់មានគ្នា ៤នាក់នោះ គឺពិតជាមានភាពងាយស្រួលក្នុងការរកកន្លែងស្នាក់នៅ ដែលមានតម្លៃធូរថ្លៃខ្លាំងណាស់។ លោកអ្នក អាចរកផ្ទះសំណាក់ ដែលមានបរិយាកាសល្អ ងាយស្រួលទិញទំនិញ នឹងរបស់របបប្រើប្រាស់ប្រចាំថ្ងៃ ដោយទីនោះមានផ្សារនឹងហាងទំនិញជាច្រើនជុំវិញ ក្នុងតម្លៃថោកនោះគឺ DD House ដោយនៅទីនោះដែរ មានបុគ្កលិក ចេះនិយាយភាសាខ្មែរថែមទៀតផង។
សម្រាប់ផ្ទះសំណាក់ DD House បន្ទប់មានគ្រេគេង ៣ ទៅ ៤នាក់នោះ តម្លៃ ៩០០បាត ក្នុងមួយយប់ បែបនេះហើយ លោកអ្នក ស្នាក់នៅ ក្នុងរយៈពេល ពីរយប់ អស់តែ ១៨០០តែប៉ុណ្ណោះ (ប្រហែល ៥២ដុល្លារ)។ ដូច្នេះហើយ ក្នុងម្នាក់អស់តែ ៤៥០បាត ដែលស្មើប្រហែល ១៣ដុល្លារ សម្រាប់ការស្នាក់នៅ ពីរយប់ សរុបមកគឺ អស់តែ ៣៦ដុល្លារប៉ុណ្ណោះ។
តើប្ដូរលុយបានច្រើន នៅកន្លែងណាក្នុងបាងកក?
មនុស្សមួយចំនួយ មិនសូវចាប់អារម្មណ៏ទៅលើរឿងនេះទេ តាមពិតទៅ ការប្ដូរលុយយក លុយបាត នៅតាមធនាគារ ឬហាងដទៃទៀត នៅទីក្រុង ភ្នំពេញគឺ បានច្រើនជាងប្ដូរនៅបាងកក។ តែប្រសិនបើ ប្រិយមិត្ដ ជ្រុលជាទៅដល់បាងកកហើយ គឺគួរតែប្ដូរលុយ នៅក្បែរផ្ទះសំណាក់ DD House តែម្ដងទៅ ព្រោះថា គ្មានកន្លែងណា នៅក្នុងបាងកក បានច្រើនជាងនៅទីនោះទេ លោកអ្នកអាចរកមើលបានក្បែរ ទីនោះ ដោយគេដាក់ផ្លាកថា Exchange។
សម្រាប់ការហូបចុក គ្នា ៤នាក់វិញ តាមពិតទៅ បាងកក មិនបាច់ចូលញ៊ាំនៅហាងធំៗនោះទេ អ្នកអាចរកមើល ដើរញ៊ាំអាហារតាមដងផ្លូវវិញ ព្រោះថា អនាម័យបូករួមទាំងរស់ជាតិ មិនអន់ឡើយ ថែមទាំងមានតម្លៃថោកទៀតផង។ ប៉ុន្ដែប្រសិនបើអ្នកគិតថា ចង់ញ៊ាំអាហារ ក្នុងហាងល្អៗ សម្រាប់គ្នា ៤នាក់ ចំនួន ៣ពេល អ្នកត្រូវចំណាយ ១២០០បាត សម្រាប់គ្នា ៤នាក់ យល់ល្អ គឺទៅញ៊ាំ នៅ China Town ។
ព្រោះថាតម្លៃសមរម្យហើយ អាហារឆ្ងាញ់ទៀត អញ្ចឹងក្នុងម្នាក់ ត្រូវចំណាយ ១ថ្ងៃអស់ ៣០០បាត (៩ដុល្លារ) សម្រាប់ ៣ពេល ២ថ្ងៃអស់ ៦០០បាត (១៨ដុល្លារ) សរុបទាំងអស់ គឺ ៥៤ដុល្លារ លោកអ្នក អាចនៅសល់លុុយទិញអីវ៉ាន់ថោកៗ នៅផ្សារប៉ាទូណាមបានទៀតផង ដោយអាវយឺតមួយ ក្នុងតម្លៃ ១៥០បាត តែអ្នកទិញម្ដង ៣ អស់តែ ៣០០បាត (៩ដុល្លារ) បូកសរុប ៦៣ដុល្លារ។
ចំពោះការធ្វើដំណើរទៅ ទីជិតឆ្ងាយនៅក្នុង ទីក្រុង បាងកកវិញ លោកអ្នក មិនចាំបាច់ធ្វើដំណើរតាម កង់បី តាក់សុីនោះឡើយ ព្រោះថាលោកអ្នកអាចដើរ ដើម្បីមើលទីក្រុងរបស់គេ មានមនុស្សច្រើនធ្វើដំណើរ ទៅដោយថ្មើរជើង ហើយបានមើលសម្រស់ទីក្រុង ថែមទាំងមិនចំនាយលុយ សម្រាប់ថ្លៃធ្វើដំណើរទៀតផង។
បើលោកអ្នកចង់ទៅ ទីជិតឆ្ងាយវិញនោះ អ្នកគ្រាន់តែដើរទៅរក ស្ថានីយ៌ រថភ្លើង ក្រោមដី MTS ឬ រថភ្លើងលើអាកាស BTS ដែរក្បែរខ្លួនរបស់លោកអ្នកនោះ ដោយចំនាយត្រឹមតែ ៨០បាត ដែលរថភ្លើងទាំងពីរនេះ មានចំណត ដែលត្រូវឈប់ រហូតទៅដល់ ៣០ទីតាំង ប៉ុន្ដែអ្នកត្រូវដឹងថា និងចុះទីតាំងណាមួយ រាល់ពេលដែរ ដល់ទីតាំងនោះ គេនឹងប្រាប់ពីទីតាំង ដោយមានការប្រកាសជាសំឡេង ជាភាសា អង់គ្លេស ថៃ ចិន ដោយលោកអ្នកមិនចាំបាច់ភ័យព្រួយឡើយ។
ពេលត្រលប់មកភ្នំពេញវិញ អ្នកអាចជញ្ជើញ ទៅរកទិញសំបុត្រឡានវីអាយភី បាននៅក្បែរម្ដុំ សណ្ឋាគារ បាយ៉ុក ស្កាយ (Baiyoke Sky Hotel) ឬ ផ្សារ ប៉ាទូណាម ដោយនៅម្ដុំនោះផងដែរ សំបូរទៅដោយជនជាតិខ្មែរជាច្រើន ងាយស្រួលទាក់ទង ទិញសំបុត្រឡាន វីអាយភី ជិះមកភ្នំពេញវិញតែម្ដង ដោយចំណាយប្រហែលតែ ៨០០បាត (២៣ដុល្លារ) បើបូកសុរបទៅអស់ប្រហែលតែ ជិត ៩០ដុល្លារតែប៉ុណ្ណោះ។ ដូច្នេះហើយ លុយ ១០០ដុល្លារ ពិតជាមានន័យ ប្រសិនបើលោកអ្នកចេះ ប្រើប្រាប់វាត្រូវគន្លឹះ។