ពិតជាល្ងង់មែន! អ្នកដំណើរនាំគ្នាប្រហោងពោះ ព្រោះចង់ប្រាថ្នាសុំសេចក្តីសុខ មុនពេលធ្វេីដំណេីរហោះហេីរ បែរជាធ្វើរឿងនឹកស្មានមិនដល់បែបនេះសោះ…
តាមប្រភពពត៌មានទទួលបានពី បណ្ដាញសារព័ត៌មាន Shanghaiist ដែលបានធ្វេីការចុះផ្សាយកាលពីពេលកន្លងទៅនេះ បានឲ្យដឹងថា មានអ្នកដំណេីរមួយចំនួន បានព្យាយាមចោលកាក់ចូលទៅក្នុងស្លាបម៉ាស៊ីនយន្តហោះ ដេីម្បីផ្សងសុំសេចក្តីសុខ បង្កឲ្យមានការផ្អាកហោះហើរ ដល់ទៅ២ម៉ោងពេញ ។
យន្តហោះ ដែលបានធ្វេីការផ្អាកជេីងហោះហេីរមួយនេះមានឈ្មោះថា China Easten Airlines ក្រោយពីធ្វើការត្រួតពិនិត្យពីអ្នកជំនាញផ្នែកយន្តហោះនេះរួចមកទេីបដឹងថា ទាំងនេះគឺជាកំហុសរបស់អ្នកដំណេីរ ដែលបានចោលកាក់មួយចំនួនចូលទៅក្នុងផ្នែកស្លាបនៃយន្តហោះមួយនេះ។
ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញ ក៏បានរកឃេីញកាក់មួយចំនួននៅក្នុងស្លាបយន្តហោះ និងនៅលេីដីផ្ទាល់តែម្តង ក្រោយមកពួកគេ ដែលមានទាំងសមត្ថកិច្ចក៏បានធ្វើការប្រកាស សួររកមុខអ្នកដែលបោះកាក់ចូល ទៅក្នុងម៉ាស៊ីនយន្តហោះ តែមិនមានឆ្លើយតបនឹងសំណួររបស់ពួកគេនេះទេ។
ចំពោះរឿងដែលបានកេីតឡេីងខាងលើនេះ គឺរឿងមួយដែលធ្វេីឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនយន្តហោះ ជាពិសេសធ្វើឲ្យអ្នកដំណេីរទទួលរងនូវគ្រោះថ្នាក់ជាខ្លាំង ដែលអាចឈានដល់ការបាត់បង់ជីវិតផងដែរ នេះសំណាងហេីយ ដែលមុនធ្វេីការហោះហេីរ មានអ្នកជំនាញធ្វេីការពិនិត្យជាមុននោះ។