ឃើញហើយស្ទើរស្រក់ទឹកភ្នែក!! ក្មេងស្រីម្នាក់ឈឺហើយនៅប្រឹងដើរទៅរៀនទៀត រហូតដល់……
ប្រទេសថៃ៖ គ្រប់ជិវិតមនុស្សរស់នៅក្នុងសង្គមមានជីវភាពមិនដូចគ្នាទេ អ្នកខ្លះមានកប់ពពក អ្នកខ្លះ ក្ររហូតគ្មានអង្ករច្រកឆ្នាំងពុំបានផង ចំណែកអ្នកខ្លះស្ទើរតែរកទីជម្រកគ្មានផង អ្នកខ្លះវិញទៀតដើរនៅតាមក្រោមស្ពាន ខ្លះទៀតអង្ករ១កំប៉ុងហូបគ្នាមួយគ្រួសារ នេះជាជីវិតមនុស្សដែលមានក្រមិនស្មើរគ្នានោះទេ។ យោងតាមសម្តីរៀបរាប់ពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងមូលហេតុមកពីកូមស្រីគាត់ខ្យល់គរធ្លាក់ពីលើម៉ូតូនេះគឺដោយសាកូនស្រីរបស់គាត់មានជំងឺជាច្រើនសប្តាហ៍ទៅហើយការព្យាបាលត្រូវចំណាយលុយច្រើនសម្រាប់
ព្យាបាល។ ស្រ្តីជាម្តាយបានបន្តទៀតថាគាត់ធ្លាប់យកកូនគាត់ទៅព្យាបាលជំងឺម្តងនៅមន្ទីរពេទ្យឯកជនតែត្រូវចំណាយលុយច្រើនក្នុងការព្យាបាល។ក្រោយពីគ្រូពេទ្យពិនិត្យនិងបានអោយថ្នាំគ្រាប់ទៅលេប និងអោយអាហារមានជីវជាតិអោយបានគ្រប់គ្រាន់ និងសម្រាកអោយគ្រប់ និងញុំទឹកអោយបានកច្រើន។ក្រោយពីបាននាំកូនស្រីគាត់មកផ្ទះវិញ២ទៅ ៣ថ្ងៃកូនស្រីរបស់គាត់បានទៅសាលារៀនធម្មតា។ នៅថ្ងៃកើតហេតុកូនស្រីរបស់គាត់ចង់ទៅសាលារឿនខ្លាំងពេកបានសុំម្តាយទៅរៀនហើយប្រាប់ម្តាយថាខ្លួនជាហើយ អត់អីទេទើបបណ្តាយអោយកូនមកសាលារៀនតែម្តង ក្មេងស្រីរូបនេះបានដើរទៅសាលារៀនជារៀងរាល់ថ្ងៃដែលមានចំងាយជាង៥គីឡូម៉ែត។ នៅពេលដល់ម៉ោងចេញពីសាលាមិត្តភក្តិក្មេងស្រីរូបនេះបានសុំ
អោយប៉ាគេាំឌុបក្មេងស្រីរូបនេះទៅជាមួយដែរព្រោះក្មេងស្រីរូបនេះមានអាការះដូចជាអស់កម្លាំងខ្លាំងហើយក៍បានហៅអោយឡើង ជិះមិនទាន់បានប៉ុន្នាននាងបានខ្ល់គរធ្លាក់ពីលើម៉ូតូតែម្តង ហេតុការណ៍នេះបានធ្វើអោយអ្នកដំណើរ អ្នកភូមិនិងសិស្សបានចោមរោមមើលនាង។ ម្តាយរូបនេះបានបន្តទៀតថាមិនត្រឹមតែភាពលំបាកទីទល់ក្រនោះទេផ្ទះរបស់គាត់នៅកណ្តាលព្រៃ ប្រើគម្របប្លាស្ទិចជាដំបូល មិនមានការប្រើប្រាស់ទឹកនិងអគ្គីសនីរស់នៅជាមួយគ្នា ៦ នាក់រួមទាំងឪពុកម្តាយជីដូននិងបងប្អូនបង្កើតសរុបទាំងអស់មានចំនួន៦នាក់។