ហេតុផលដ៏គួរឱ្យខ្លាច 5 យ៉ាង ដែលអ្នកគួរឈប់ទទួលទាន ត្រីទីឡាយ៉ា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
អ្នកប្រហែលជាគិតថាអ្នកមិនចង់បរិភោគ ត្រីទីឡាយ៉ា តទៅទៀតទេ នៅពេលដឹងអំពីមូលហេតុនេះ។
ត្រីទីឡាយ៉ា គឺជាប្រភេទត្រីមួយដែលរស់នៅក្នុងទ្វីបអាមេរិចបច្ចុប្បន្នពួកគេត្រូវបានបញ្ជូនទៅផ្នែកផ្សេងទៀតនៃពិភពលោកដើម្បីចិញ្ចឹម និង ប្រើប្រាស់។
ទោះយ៉ាងណាត្រីនេះមានអាថ៌កំបាំងមិនល្អជាច្រើនដែលអ្នកអាចឃើញ។
១. បរិយាស្ថាននៃការចិញ្ចឹមមិនល្អ
កសិករខ្លះគ្រាន់តែយកចិត្តទុកដាក់ពីតម្រូវការទីផ្សារ មិនមែនគិតពីគុណភាពនៃផលិតផលឡើយ។ ពួកគេព្យាយាមចិញ្ចឹមឱ្យបានតាមដែលពួកគេអាចធ្វើបាន។ ដូច្នេះពួកគេមិនអាចគ្រប់គ្រងគុណភាពត្រីបានទេ។ ពួកគេមិនបានយកចិត្តទុកដាក់ទៅលើបរិស្ថានកន្លែងចិញ្ចឹមត្រីឡើយ។
២. “ជាតិខ្លាញ់អាក្រក់” ខ្ពស់
បរិមាណខ្លាញ់អាក្រក់នៅក្នុងត្រីទីឡាយ៉ាខ្ពស់ជាង ហាំប៊ឺហ្គឺរ ឬសាច់ជ្រូកបីជាន់ទៅទៀត ដែលអាចបង្កជាជំងឹច្រើនដូចជាលើសឈាម ខ្លាញ់រុំបេះដូច…។
៣. វាអាចមានសារធាតុគីមី
ឌីប៊ូទីនីលីនត្រូវបានគេរកឃើញនៅក្នុងត្រីនេះ ដែលវាជាសារធាតុគីមីនៃបាស្ទិក ភីវីស៊ី វាជាសារធាតុដែលប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខភាពរបស់យើង ជាពិសេសបង្កជាជំងឺមហារីក។
៤. ត្រីទីឡាយ៉ាអាចបរិភោគលាមកសត្វ
ត្រីជារឿយៗស៊ីលាមកខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមរបាយការណ៍មួយនៅក្នុងកសិដ្ឋានដែលមានមនុស្សច្រើន ប្រជាជននៅទីនោះច្រើនប្រើលាមករបស់សត្វក្ងាន មាន់ ទា ជ្រូកដើម្បីចិញ្ចឹមត្រី។
៥. ត្រីអាចបណ្តាលឱ្យមនុស្សកើតជំងឺមហារីក
ត្រីទីឡាយ៉ា ដែលមកពីកសិដ្ឋានដែលគ្មានការពិនិត្យត្រឹមត្រូវ ត្រូវបានគេរកឃើញថាមានសារធាតុគីមីពុលខ្ពស់។ នៅពេលដែលសារធាតុគីមីចូលមកក្នុងខ្លួនរបស់យើងហើយ វាចំណាយរយៈពេល ១១ឆ្នាំដើម្បីរលាយបាត់។ ដូច្នេះលទ្ធភាពដែលបង្កជាជំងឺមហារីកក៏មានច្រើនដែរ។
ដូច្នេះប្រសិនបើឈប់បានគួរតែឈប់ ប៉ុន្តែប្រសិនមិនអាចទេ គួរបរិភោគក្នុងកម្រិតដ៏តិចតួចតាមតែអាចធ្វើទៅបាន៕
ប្រភព៖ sakkarach