ទៅសម្ភាសន៍ការងារ ត្រូវគេចំអកថា មុខដូចការ៉េ ៤ជ្រុង ដល់ពេលកែរួចក៏ស្អាតនឹកស្មានមិនដល់….

បន្ទាប់​ពី​ទ្រាំ​រស់​នៅ​បរទេស​រយៈពេល ៣​ខែ​​មក បេក្ខជន Let me in Thailand ទី ១១ រដូវ​កាល​ទី ៣ ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​​ក្នុង​បន្ទប់​ស្ទូឌីយូ​ជា​ច្រើន​​នាក់​ភ្ញាក់ផ្អើល​​ស្រែក​ទ្រហឹង និង​ពិធីករ​​ញញឹម​ជួយ​ត្រេកអរ​​បិទ​មាត់​មិន​ជិត​​ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​មួយ​ចំនួន​​​គិត​អវិជ្ជមាន​ដែរ​។

បេក្ខនារី​រូប​នេះ​មាន​ឈ្មោះ Prapaporn Pramo ហៅ​ ប៉េង អាយុ ២០​ឆ្នាំ ​ជា​និស្សិត​រស់​នៅ​​ខេត្ត​រ៉យ​អេត បាន​ជួប​ឧបសគ្គ​ក្នុង​ជីវិត​ប្រចាំ​​ថ្ងៃ​ជា​ច្រើន ធ្វើ​ឲ្យ​នាង​ជួប​បញ្ហា​ផ្លូវ​ចិត្ត ​និង​អៀន​ខ្មាស​ពេល​ដើរ​ចេញ​ទៅ​ក្រៅ។ នាង​មាន​កម្ពស់ ១​,៧៣​ម៉ែត្រ ទម្ងន់ ៤៧​គីឡូ​ក្រាម និង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នារី​អាកាសចរ​នា​ពេល​អនាគត​។

​នាង​រៀប​រាប់​ប្រាប់​ថា នាង​ធ្លាប់​ទៅ​សម្ភាសន៍​ការ​ងារ​មួយ​កន្លែង​ អ្នក​នៅ​ទីនោះ​បាន​សម្លឹង​មើល​នាង ​គិត​ថា​ នាង​​តួ​ត្លុក​កំប្លែង​។ ពួក​គេ​ថា​ឲ្យ​​នាង​ថា មុខ​រាង​ការ៉េ​៤​ជ្រុង​ ​ច្រមុះ​កំប៉ិត ភ្នែក​តូច​​ម្ខាង​មិន​ស្មើ​គ្នា​ទេ​។ ឯ​អ្នក​ខ្លះ​ទៀត ​ដល់​ថ្នាក់​មាក់ងាយ​រូប​រាង​នាង​ថា មុខ​ដូច​សត្វ​កណ្ដៀរ ​អ្នក​ជក់​ថ្នាំ​ញៀន ​​មនុស្ស​ក្រៅ​ភព (Alien) និង​ខ្ពស់​ដូច​ប្រេត ទើប​​​នាង​សម្រេច​ចិត្ត​​ដាក់​ពាក្យ​ចូល​រួម​វះកាត់​កែ​មុខ​មាត់​ក្នុង​កម្មវិធី​ខាង​លើ។

​ក្នុង​ការ​ចូល​រួម​កម្មវិធី Let me in នាង​បាន​ប្រាប់​អ្នក​ផលិត​កម្មវិធី​ថា ខ្លួន​ចង់​មាន​មុខ​មាត់​ដូច​តុក្កតា Barbie ដែល​ជា​តួអង្គ​សំណព្វ​ចិត្ត​ក្នុង​ខ្សែ​ភាព​យន្ត​។ ​បន្ទាប់​ពី​ជាប់​ការ​ជ្រើស​រើស គេ​បាន​បញ្ជូន​នាង​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ដើម្បី​វះកាត់​មុខ​មាត់​ដូច​ការ​ធ្វើ​លើក​មុន​ៗ​។ ក្រុម​វេជ្ជបណ្ឌិត​បាន​វះកាត់​ឲ្យ​នាង​ត្រង់​ចំណុច​​ថ្ងាស ច្រមុះ ​ត្របក​ភ្នែក ឆ្អឹង​ថ្ពាល់ ​ថ្គាម និង​ធ្វើ​ស្បែក​ឲ្យ​ស​ជាង​មុន។

​ចំណែក​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​​បាន​រិះគន់​នាង​ថា​ មាន​មុខ​មាត់​ចម្លែក មិន​ដូច​តុក្កតា Barbie ទេ ” ខ្ញុំ​សូម​អភ័យ​ទោស​ផង​ចុះ តុក្កតា Barbie មិន​មែន​មុខ​បែប​នេះ​ទេ”។ ​ការ​ខំមិន របស់​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់។ តែ​ខ្លះ​គិត​ថា ​មុខ​នាង​ប្លែក​ដោយ​សារ​តែ​ម៉ូដ​សក់ បើ​នាង​ដូរ​ នាង​នឹង​ស្រស់​ស្អាត។

ទោះ​យ៉ាង​ណា​ នាង​បាន​ថ្លែង​អំណរគុណ​​ក្រុម​ពេទ្យ​ដែល​ជួយ​​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី ជីវិត​ថ្មី​នេះ។ នាង​និយាយ​ថា ខ្លួន​​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​​នារី​អាកាសចរ ​បន្ទាប់​មក​បើ​មាន​ឱកាស​នាង​​ចង់​ក្លាយ​ជា​តារា​ម៉ូដែល​ថែម​ទៀត៕ ប្រភព៖ cambonews

វីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *