បេីខ្វះលុយរៀបឥដ្ឋ អាចប្រេីមួយក្បាច់នេះបាន ដឹងតែស្អាតកប់តែម្តង ឃេីញហេីយញាក់សាច់…
បងប្អូន ប្រិយមិត្ត បានដឹងរួចមកហេីយថា ប្រទេសកម្ពុជាយេីង គឺជាប្រទេសមួយដែលសំបូរទៅដោយព្រៃឈើជាច្រើន តែមកដល់បច្ចុប្បន្ននេះ មានព្រៃឈើមួយចំនួនកំពុងតែត្រូវបានបាត់បង់បន្តិចម្តងៗដោយសារតែមានឈ្មួញ និងប្រជាជនមួយចំនួន បាននាំគ្នាកាប់បំផ្លាញ ទេីបបង្កឲ្យបាត់បង់យ៉ាងដូច្នេះ។
ទាក់ទងទៅនឹងដេីមឈេីនេះដែរ វាអាចបង្កេីតទៅជាផលប្រយោជន៍ជាច្រើន ដែលអាស្រ័យនឹងការចេះច្នៃប្រឌិត និងភាពឆ្លាតវៃរបស់ខ្លួនយេីងផ្ទាល់ ព្រោះវាអាចបង្កេីតទៅជារបស់របរ និងគ្រឿងសម្ភារៈ ក៏ដូចជាគ្រឿងសង្ហារឹមជាច្រេីន ដែលធ្វេីឲ្យយេីងមានការនឹកស្មានមិនដល់ផងដែរ ។
ជាក់ស្តែង បេីយេីងក្រឡេកមកមេីលនៅក្នុងរូបភាពនេះវិញ គឺហាក់បីជាមានការចម្លែកចិត្តជាខ្លាំង ជាមួយនឹងការរៀបចំយ៉ាងស្រស់ស្អាតទៅលេីប្រភេទកម្រាលឥដ្ឋ ដែលមេីលទៅគឺស្មានតែប្រភេទនៃរូបភាពឥដ្ឋការ៉ូ គឺពិតមានភាពស្រដៀង និងមានលក្ខណៈដូចខ្លាំងណាស់។
តាមការពិតទៅ នេះគឺជាការកាត់នូវកំណាត់ឈេីស្តេីងៗ ដេីម្បីយកមកតម្រៀបតៗគ្នាតែប៉ុណ្ណោះ ដែលនេះគឺជាការរៀបចំឡេីងដោយលោកយាយចាស់ម្នាក់ ដែលយេីងមិនដឹងថា គាត់មិនមានថវិកាគ្រប់គ្រាន់ ឬក៏ជាស្តាយរៀបចំរបស់គាត់យ៉ាងណានោះទេ។ ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវរូបភាពទាំងនេះដូចតទៅ។