ស៊ែរចែកគ្នាដឹងផង! អស្ចារ្យណាស់ យិនស៊ិនខ្មែរ ដែលជាឱសថធម្មជាតិ ដែលអាចប្រើព្យាបាលជំងឺដូចជា….
បើនិយាយពីមើមថ្នាំយិនសុិន ប្រិយមិត្ដប្រាកដជាធ្លាប់លឺ នឹងធ្លាប់ឃើញ ក្នុងរឿងចិនមកហើយដោយវា គឺជា ឱសថម្យ៉ាងដែលពេញនិយមបំផុតសំរាប់ ប្រជាជនចិន តាំងពីសម័យបុរាណ រហូតដល់ពេលបុច្ចប្បន្ន ដែលវាជំនាញខ្លាំងបំផុត សម្រាប់ប៉ូវកំលាំង ព្រមទាំងជួយអោយប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ និងព្យាបាលជំងឺមួយចំនួន បានយ៉ាងពូកែសក្តសិទ្ធ។
យិនស៊ិន ជាប្រភេទនៃរុក្ខជាតិ ដែលរីកលូតលាស់យឺតជាងគេ និងមានអាយុវែង។ កាលពីដើមឡើយ យិនស៊ិន ត្រូវគេប្រើប្រាស់សម្រាប់ ព្យាបាលជំងឺ ដែលពេញនិយម និងត្រូវបានរកឃើញនៅ អាមេរិកខាងជើង ចិន និង កូរ៉េ ជាពិសេស នៅប្រទេសដែលមាន អាកាសធាតុត្រជាក់។
មើមយិនស៊ិនមាន ប្រសិទ្ធភាពយ៉ាងខ្លាំង ដែលជួយអ្នកជំងឺ មហារីក ក្នុងរយៈពេលវែង ក្នុងការទប់ទល់នឹងភាពហត់នឿយដែលបង្កដោយជំងឺនេះ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់យិនស៊ិន អាមេរិកក្នុងកម្រិតខ្ពស់រយៈពេលជាងពីរខែបានជួយកាត់បន្ថយភាពហត់នឿយចំពោះអ្នកជំងឺមហារីកបាន។
ដោយឡែក នៅក្នុងប្រទេស កម្ពុជាយើងក៏មានមើមយិនសុិនផងដែរ ដោយតាមរយៈគេហទំព័រ ហ្វេស ប៊ុក មួយឈ្មោះថា បួលី សុផាយផន Buli Sophayphon បានបង្ហោះ រៀបរាប់ពីទីតាំងនិង អត្ថប្រយោជន៏របស់វាដោយបានសរសេរថា៖”អស្ចារ្យណាស់ យិនស៊ិនខ្មែរ នៅភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី
ក៏មានដែរ ស៊ែរចែកគ្នាដឹងផងអំពីប្រយោជន៍នៃយិនសិនខ្មែរធម្មជាតិមើមជាឱសថថ្នាំប៉ូវកំលាំង ជុំនួយក្រលៀននឹងអ័រម៉ូន ឲ្យឈាមរដូវដើរទៀងទាត់ល្អ នឹងឲ្យបន្ទោបង់បានស្រួល ជុំនួយគ្រាប់ឈាម អាចប្រើព្យាបាលជំងឺរបេងសួត នឹងអ្នកខ្សោយសរសៃប្រសាទ ជួយដំណើរការនៃថ្លើម នឹងបន្សាបជាតិពុល ឬបូសពឹស ជាតិគីមី នឹង បន្សាបជាតិថ្នាំញៀននៅក្នុងខ្លួនផងដែរ។សូមទាក់ទងមកលេខ(088 64 123 98)”៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន