សង្វេគណាស់! មនុស្សកាប់បំផ្លាញព្រៃឈើ ធ្វេីឲ្យបាត់បង់ជម្រកសត្វព្រៃ ពេលដែលឃេីញមេដំរីនាំកូនដំរីដេីរចូលភូមិ ក៏បាននាំគ្នា…
ក្នុងសម័យបច្ចុប្បន្ននេះ យេីងសង្កេតឃេីញថាមានមនុស្សមួយចំនួនតូច បានប្រព្រឹត្តិនូវអំពេីខុសច្បាប់ជាច្រើន ក្នុងនោះដែរ គឺដូចជាការកាប់បំផ្លាញព្រៃឈើ ដែលធ្វេីឲ្យពិភពលោកទាំងមូល បានទទួលរងនូវគ្រោះមហន្តរាយជាច្រើន និងបានបង្កឲ្យអាកាសធាតុ មានការប្រែប្រួលយ៉ាងឆាប់រហ័សទៀតផង។
មួយវិញទៀតនោះ ចំពោះការកាប់បំផ្លាញព្រៃឈើនេះដែរ ក៏បានធ្វេីឲ្យអោយមានការបាត់បង់នូវជម្រកសត្វព្រៃទៀតផង ដែលជាហេតុធ្វេីឲ្យពួកវា ទទួលរងនូវការវាយប្រហារពីសំណាក់អ្នកប្រមាញ់ អ្នកទន្រ្ទានកាប់ឈេី និងអ្នកភូមិថែមទៀតផង ជាពិសេសគ្មានទិសដៅក្នុងការដេីររកជម្រកតែម្តង។
ជាក់ស្តែង មានរូបភាពជាច្រើនសន្លឹក ត្រូវបានមហាជនក្នុងបណ្ដាញសង្គមហ្វេសបុកជាច្រើន បានធ្វេីការស៊ែរតៗគ្នា ក្នុងនោះដែរមានដំរី ២ក្បាល ដែលជាមេ និងកូនបាននាំគ្នាដេីរចូលក្នុងភូមិ ក្រោយមកអ្នកភូមិជាច្រើន ក៏បាននាំគ្នាយកភ្លេីងគប់ទៅលេីដំរីទាំង ២ក្បាលនោះ គួរឲ្យសង្វេគចិត្តខ្លាំងណាស់។
តេីអោយគ្នាទៅរស់នៅទីណា? បេីតាមពិតនោះ ព្រៃឈេីដែលដំរីមាននៅ កំពុងតែទទួលរងការបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ទើបបានជាពួកវា បាននាំគ្នាវង្វេងរត់ចូលភូមិ ដែលមនុស្សកំពុងតែរស់នោះផងនោះ។ គួរបញ្ជាក់ថា រូបភាពទាំងនេះ ត្រូវប្រមាញ់បាន នៅក្រុង Bishnupur រដ្ឋ West Bengal។