កប់យោបល់តែម្តងថ្លៃកប់ពពក! ក្រោយពីបានដឹងអំពីតម្លៃកាបូបដៃភរិយា លោក ឧកញ្ញា ហុងពីវ ស្ទើតែដាច់ផ្ញារតែម្តង ដែលមានតម្លៃថ្លៃដល់ទៅ….
មហាសេដ្ឋីអចលនទ្រព្យ លោកឧញ៉ា ហុង ពីវ បងប្អូន ប្រិយមិត្ត និងមហាជនជាច្រើន ប្រាកដជាបានស្គាល់ច្បាស់រួចមកហេីយ ដែលលោកគឺជាបុគ្គលមួយរូបដ៏មានឈ្មោះក្នុងប្រទេសកម្ពុជា ដែលបានវិនិយោគលើវិស័យសំណង់ បុរី និងផ្ទះល្វែងជាច្រើន ពាសពេញរាជធានីភ្នំពេញតែម្ដង។
ក្នុងនោះដែរ លោកឧញ៉ា ហុង ពីវ ក៏មានភរិយាដែលមនរូបសម្រស់ស្រស់ស្អាតផងដែរ ដែលជាអតីតតារាម៉ូដែល គឺលោកជំទាវ លី យ៉ាណា ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច អ្នកទាំង២ ក៏ទទួលបាននូវចំណងដៃបុត្រីម្នាក់ដ៏គួរឲ្យស្រលាញ់ និងស្រស់ស្អាត ដែលមានឈ្មោះថា រ៉ូបុី ។
បេីយេីងក្រឡេកមកមេីលពីការរៀបចំខ្លួនរបស់លោកជំទាវ លី យ៉ាណា គឺពិតជាមានភាពស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងណាស់ ជាពិេសសកាបូបយួរដៃរបស់លោកជំទាវតែម្តង ដែលសុទ្ធតែជាម៉ាកមានឈ្មោះដ៏ល្បីទូទាំងពិភពលោក និងបានធ្វេីឡេីងដោយមានការកំណត់ចំនួន និងធ្វេីការកម្មង់ទិញ ដោយគ្មានការដាក់តាំងបង្ហាញ់លក់នោះទេ។
មិនថាកាបូបដៃ ប្រភេទកាន់យួរ និងកាបូបស្ពាយ លោកជំទាវដ៏ស្រស់ស្អាត តែងតែនិយមប្រើ ដោយភាគច្រើនបំផុតនឿគឺម៉ាក Hermes ដ៏ល្បីបំផុតមួយរបស់ពិភពលោក ក្នុងនោះដែរ ក៏មានការពេញនិយមក្នុងចង្កោម តារាហូលីវូដល្បីៗជាច្រើន។ ខាងក្រោមនេះ គឺជាតម្លៃដ៏ថ្លៃកប់ក្តោងរបស់លោកជំទាវដែលមានដូចជា៖
១- កាបូបយួរដៃម៉ាក Hermes Birkin in Croc Porosus Lisse ៖ មួយនេះ គឺមានតម្លៃ កប់ក្ដោងតែម្ដង តម្លៃគឺ ១៤៨ ០០០ ដុល្លារអាមេរិកឯណោះ។
២- កាបូបយួរដៃម៉ាក Hermès 32cm Ostrich គឺមានតម្លៃប្រមាណជា ៣០ ០០០ដុល្លារអាមេរិក។
៣- កាបូបដៃ ពណ៌ខ្មៅដ៏ថ្លៃថ្នូរ ម៉ាក Hermes Medor 23 Clutch Black Alligator មួយនេះមានតម្លៃប្រមាណជា ២៩ ៩៥០ ដុល្លារអាមេរិក។
៤- កាបូបដៃយួរម៉ាក Hermes Kelly 32 crocodile handbag មានតម្លៃប្រមាណជា ១៩,៩៥០ផោន ស្មើនឹង ២៤ ៧៦៦ដុល្លារអាមេរិក។
៥- កាបូបដៃពណ៌ផ្កាឈូក ដ៏មានមន្តស្នេហ៍ម៉ាក Hermès Egee Clutch Rose Scheherazade Bag មានតម្លៃប្រមាណជាជិត ១៩ ៩៩៥ដុល្លារអាមេរិកឯណោះ។