អស្ចារ្យណាស់!!! ស្ពានអាកាសថ្មើរជើងនាងគង្គីងចំណាយការសាងសង់ប្រមាណ៣លានដុល្លារ ដាក់ឱ្យដំណើរការ…
នំពេញ៖ មន្ត្រីខ្ពស់ជាន់ខ្ពស់សាលារាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសថ្មើរជើងទំនើប នឹងដាក់ឱ្យប្រើប្រាស់ថ្ងៃទី២២ ខែមិថុនាស្អែកនេះហើយ។
ស្ពានអាកាសថ្មើរជើងនេះ ស្ថិតនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។
ស្ពាននេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ដោយមានច្រកឡើងចេញចូល ចំនួន ៦ ដែលមានគម្លាតពីគ្នាពី ២០ ទៅ៣២ម៉ែត្រ ពីច្រកមួយទៅច្រកមួយ៕
ប្រភព៖ bayontv