ឃើញហើយសែនអាណិតក្រៃលែង! បុរសម្នាក់លីលក់អំបោស យ៉ាងធ្ងន់ស្ទើរតែដាច់ស្មារ ដេីរលក់តាំងចម្ពូជវន្តរហូតដល់ផ្លូវ វេង ស្រេង ក្នុងសភាព….
ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ យេីងសង្កេតឃេីញថា មានទាំងវ័យក្មេង និងវ័យជំទង់ដើរលក់ អ៉វ៉ាន់ផ្សេងៗតាមដងផ្លូវ ហើយមានអ្នកខ្លះទៀត ដើរសុំលុយជាដើម។ ពួកគាត់ទាំងនោះ បានកំពុងតែទទួលរងនូវកង្វះទីលំនៅ គ្មានអាហារហូបចុក គ្មានការអប់រំ ព្រានប្រដៅ គ្មានភាពកក់ក្តៅក្នុងគ្រួសារ ថែមទាំងត្រូវបានសង្គមមានការរើសអើនទៀតផង ដែលនេះពិតជារឿងមួយដែលគួរឲ្យអាណិតដល់ពួកគាត់ខ្លាំងណាស់។
ពាក់ព័ន្ធចំពោះរឿងខាងលេីនេះ ក៏ត្រូវបានប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវអារម្មណ៍អាណិតអាសូរជាខ្លាំង ហេីយក៏មានមនុស្សមួយចំនួនក៏តែងតែ ជួយឧបត្ថម្ភទៅដល់ពួកគេទៅតាមលទ្ធភាពដែលពួកគេអាចធ្វើទៅបានផងដែរ តែទាំងនេះហើយ វាគ្រាន់តែជាដំណោះស្រាយមួយពេលសំរាប់ពួកគេតែប៉ុណ្ណោះ។
ដោយឡែក តាមរយៈគេហទំព័រហ្វេសប៊ុក Suzuki Veng Sreng បានសម្តែងអារម្មណ៏អាណិតអាសូរយ៉ាងខ្លាំង ចំពោះបុរសកំសត់ម្នាក់នេះ ដែលបានដើរលក់អំបោះ ហើយថែមទាំងបានសរសេររៀបរាប់ថា៖“ដេីរលក់តាំងចម្ពូជវន្តរហូតដល់ផ្លូវ វេង ស្រេង ក្នុងសភាពហេវហត់ខ្ញុំបានជូនលុយគាត់បន្តិចបន្តួច…បង្អូនណាបានឃេីញជួយទិញគាត់ផង”។
ក្រោយពីមានការបង្ហោះរូបបុរស ដើរលក់អំបោះម្នាក់នេះរួចមក ក៏បានធ្វើអោយមហាជន ក្នុងបណ្ដាញសង្គម ហ្វេស ប៊ុក ធ្វើការស៊ែកចែករំលែក ដោយក្នុងក្ដីអាណិតអាសូរ ហើយក៏មានមហាជនខ្លះទៀត ក៏បានធ្វើការបញ្ចេញមតិទៀតថា ប្រសិនបើជួបគាត់សូមជួយទិញគាត់ផង។