ថ្លៃញាក់សាច់! កុំឃើញមួកចឹងថាតំលៃថោកចុះ មួកប្រភេទនេះ​ គឺមានតម្លៃរហូតដល់ទៅ…

បងប្អូន​ ប្រិយមិត្ត​ ប្រាកដ​ជាបា​នស្គាល់ច្បាស់រួចមកហេីយអំពីមួកប្រភេទនេះ​ ដែលយេីងសង្កេតឃេីញថា​ ភាគច្រើន​ មួកប្រភេទនេះ​ ត្រូវបានដាក់លក់នៅ​ឯតំបន់​ទេសចរណ៍​ ដូច​ជា​នៅ​ខេត្ត​សៀមរាប​ ក្នុង​តំបន់​ប្រាសាទ​អង្គរ​ ដែលសំបូរទៅដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ទៅកម្សាន្តនៅទីនោះ។

 

មួយ​វិញ​ទៀតនោះ​ ចំពោះមួកប្រភេទនេះ​ យេីងតែងតែឃេីញអ្នកធ្វេីចំការ​ បានប្រេីប្រាស់​វា ដេីម្បី​ការពារ​កំដៅថ្ងៃ​ ព្រោះវាអាចមាន​លទ្ធភាព​ក្នុង​ការការពារ​ពន្លឺព្រះ​អាទិត្យ​បានយ៉ាងល្អ​ ដោយវាមាន​ស្លាបការពារជុំវិញ​ ជាពិសេស​នោះ​ ចំពោះតម្លៃរបស់វា​ ក៏មិនមានតម្លៃថ្លៃនោះឡេីយ។

ដោយឡែក​ អ្វីដែល​នឹកស្មា​នមិនដល់ និងគួរឲ្យ​ហួសចិត្ត​ ក៏ដូចជា​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​នោះ​ ព្រោះ​តែ​មួកប្រភេទនេះ​ ត្រូវក្រុមហ៊ុនដែលមានម៉ាកឈ្មោះ​ Gucci ដ៏ល្បីល្បាញ​ទូទាំង​ពិភពលោក​ បានជ្រេីសយកមួក​ ដែលមានរូបរាងស្រដៀងនឹងគ្នានេះ​ មកធ្វេីជាផលិតផលរបស់ខ្លួន។

បើតាមរយៈ​ វិបសាយ Tvpool របស់​ប្រទេស​ថៃ​ បានបញ្ជាក់​ពីតម្លៃរបស់មួកប្រភេទនេះ​ ដែលក្រុមហ៊ុន​ Gucci បានធ្វេីការ​​បង្ហាញ​ម៉ូដក្នុង​កម្មវិធី​ “Gucci Cruise 2019”​ឲ្យ​ដឹងថា​ វាមាតម្លៃដល់ទៅ​ ១៤ ៤០០ បាតស្មេីនឹង ៤៥០ដុល្លារ​សហរដ្ឋអាមេរិក​ ដែលពិតជាតម្លៃមួយ​នឹកស្មានមិនដល់​ទាល់តែសោះ​។

Leave a Reply

Your email address will not be published. Required fields are marked *