នៅចាំទេ! ក្មេងស្រីដ៏ស្រស់ស្អាត ដែលធ្លាប់បានសម្ដែងនូវខ្សែភាពយន្តភាគថៃល្បីៗជាច្រើនរឿង ពេលនេះនាងបាន…
កាលពីប្រហែលជាជាង ១០ឆ្នាំមុន ចំពោះរឿងភាគថៃ គឺមានការគាំទ្រយ៉ាងខ្លាំងពីមហាជនខ្មែរជាច្រើន ប៉ុន្តែក្រោយពីមានជម្លោះនូវពាក្យសម្ដីរបស់តារាថៃម្នាក់ បាននិយាយធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជារួចមក ទេីបធ្វើឲ្យប្រជាជនខ្មែរមានការខឹងសម្បា និងនាំគ្នាប្រតិកម្មឈប់គាំទ្រដល់ខ្សែភាពយន្តភាគថៃ នៅលេីទឹកដីខ្មែរបន្ត។
ដោយឡែក មកដល់សម័យបច្ចុប្បន្ននេះ យេីងសង្កេតឃើញថា មានប៉ុស្តិ៍ទូរទស្សន៍ថ្មីៗមួយចំនួន ដែលទេីបតែបង្កើតឡើង បានសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ថៃ ក៏បាននាំយកនូវរឿងភាគថៃល្បីជាច្រើន មកចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន លេីទឹកដីប្រទេសកម្ពុជាសារជាថ្មីផងដែរ។
ក្នុងនោះដែរ ក៏មានមហាជនខ្មែរមួយចំនួន បានមានការគាំទ្រចំពោះខ្សែភាពយន្ត ក៏ដូចជាតារាល្បីថៃ ក្រោយពីបានទស្សនានូវសាច់រឿងដែលបានចាក់បញ្ចាំងនៅលេីកញ្ចក់ទូរទស្សន៍នាពេលបច្ចុប្បន្ននេះ។ ដោយឡែក បេីនិយាយពីសាច់រឿងក្នុងខ្សែភាពយន្តភាគថៃ កាលពីអតីតកាលវិញគឺមានសាច់រឿងមួយចំនួន នៅតែធ្វើឲ្យបងប្អូន ប្រិយមិត្ត មានការចងចាំ អំពីសាច់រឿង និងតួសម្តែងផងដែរ ។
ក្នុងនោះដែរ ក៏សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្គាល់ពីតារាសម្ដែងក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ក្រេជ ប៉ានរដា ដែលមានភាពវៃឆ្លាត និងធ្លាប់បានសម្ដែងនូវខ្សែភាពយន្តភាគថៃជាច្រើនដូចជារឿង «ត្រីដំរីមាស ថ្កុលមាស ទិព្វសង្វារ ដាវទិព្វ7ពណ៌ និងរឿងជាច្រើនទៀត» ដែលនាងបានសម្ដែងកាលពីក្មេងៗ ឥឡូវនេះនាងបានធំពេញក្រមុំហើយ មិនតែប៉ុណ្នោះថែមទាំងមានរូបសម្រស់ស្រស់ស្អាត់មែនទែន»។