ពិតជាចម្លែកណាស់! បុរសម្នាក់ ចាប់បានត្រីដែលមានច្រមុះស្រដៀងនឹងជ្រូក ទម្ងន់រាប់រយគីឡូ ប្រវែង៣ម៉ែត្រ និងមានអាយុដល់ទៅ…
កាលពីកន្លងទៅនេះ មានបុរសម្នាក់ឈ្មោះ Nick McCabe អាយុ ១៩ឆ្នាំ ដែលមានសញ្ជាតិកាណាដា បានប្រទះឃេីញត្រីដ៏ចម្លែកមួយក្បាល ខណៈពេលដែលកំពុងតែជិះទូកលេងកម្សាន្ត នៅឯទន្លេ Fraser ដែលមានទីតាំង ស្ថិតនៅក្បែរ នឹងទីប្រជុំជន Lilooet ក្នុងតំបន់ British Coumbia នៃប្រទេសកាណាដា ។
ក្រោយពីបានឃេីញត្រីមានរូបរាងចម្លែកបែបនេះ បុរសខាងលេី ក៏បានតាមធ្វើការនេសាទតែម្តង ដែលចំណាយពេលអស់ប្រមាណជា ២ម៉ោងជាង ទេីបចាប់វាបាន ក្នុងនោះដែរ ត្រីនោះមានច្រមុះស្រដៀងទៅនឹងជ្រូក ហេីយមានទម្ងន់រាប់រយគីឡូ នឹងប្រវែងដល់ទៅ ៣ម៉ែត្រឯណោះ។
ក្រោយពីធ្វើការស្រាវជ្រាវ និងមានការថ្លឹងទម្ងន់រួចមក ត្រីនេះ គឺមានទម្ងន់ដល់ទៅ ២៩៥គីឡូក្រាមឯណោះ ហើយគេជឿជាក់ថា វាមានអាយុ ៨០ឆ្នាំផងដែរ។ ជាមួយគ្នានេះដែរ ត្រី ១ក្បាលនេះ ត្រូវបានគេដាក់ឈ្មោះឲ្យវាថា «Pig Nose» ឬ «ត្រីច្រមុះជ្រូក» គឺដោយសារតែច្រមុះរបស់វា ដូចទៅនឹងសត្វជ្រូក។
បេីតាមការបញ្ជាក់ និងពន្យល់ឲ្យដឹងពីបុរសម្នាក់ ដែលចាប់បានត្រីនេះ បានឲ្យដឹងថា ទាក់ទងជាមួយនឹង ច្រមុះរបស់ត្រីមួយក្បាលនេះ ដែលមានសភាពពណ៌ផ្កាឈូក គេជឿជាក់ថា អាចប្រហែលជាវា ត្រូវបានរងរបួស កាលពីរយៈពេល ៤០ឆ្នាំមុន ទេីបបានជាបង្កឲ្យផ្នែកច្រមុះរបស់វា ខុសប្លែកពីត្រីដទៃបែបនេ។