ជួយទិញគាត់ផង!!នារីសាច់ខ្ចី កំពុងតែទទួលការចាប់អារម្មណ៏ខ្លាំង ដើរលក់ផ្កាម្លិះ តាមភ្លើងស្តុប…

កាលពីថ្មីៗនេះមាននារីវ័យក្មេងសាច់ខ្ចីញិចដែលជាជនជាតិម្នាក់ កំពុងតែមានភាពល្បីល្បាញនៅលើបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយពីមហាជន ក៏ដូចជាអ្នកលេងហ្វេសប៊ុក បានឃើញរូបរាង និងមុខមាត់ដ៏ស្រស់ស្អាតរបស់នាងស្ទើរតែដូចតារា ក៏ប៉ុន្តែរូបនាងបែរជាប្រកបរបរ

ដើរលក់កម្រងផ្កា តាមចិញ្ចើមផ្លូវ និងតាមភ្លើងស្តុបទៅវិញ។ នេះប្រភពបន្ថែមបានឲ្យដឹងទៀតថា នារីវ័យក្មេងរូបនោះមានឈ្មោះថា Parkum WahRuk ដែលមានវ័យប្រហែល២០ស្តើង បានប្រកបរបរជាអ្នកលក់កម្រងផ្កានេះ នៅឯខេត្ត Ubon Ratchathani ប្រទេសថៃ។

ជាក់ស្តែងបន្ទាប់ពីទទួលបានប្រជាប្រិយភាពមក គេសង្កេតឃើញថា ជីវិតរបស់នារីដ៏ស្រស់សោភារូបនេះ ហាក់មានការប្រែប្រួល ព្រោះនាងត្រូវបានកាសែតក្នុងប្រទេសជាច្រើនបានចុះផ្សាយ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងត្រូវបានអញ្ជើញឲ្យចូលសម្ភាសន៍ក្នុងកម្មវិធីទូរទស្សន៍ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *