រូបថតលោក BILL CLINTON អតីតប្រធានាធិបតីអាមេរិក បានមកលេងប្រាសាទអង្គរវត្ត ដែលកំពុងតែល្បីនោះ តាមពិតគឺនៅឆ្នាំ…..
លោក Bill Clinton គឺជាអតីតប្រធានាធិបតេយ្យអាមេរិច ដែលមានឈ្មោះល្បីល្បាញ ទូរទាំងពិភពលោក ដោយនរណាៗ ក៍ស្គាល់លោក សូម្បីតែក្មេងតូចៗ ក៍ស្គាល់ឈ្មោះលោកដៃរ ព្រោះថា កាលគាត់នៅជាប្រធានាធិបតេយ្យ អាមេរិច លោកពិតជាមានអំណាចខ្លាំងណាស់ ក្នុងការដឹងនាំប្រទេសអាមេរិច ដែលមានអង្គរក្សជាច្រើន នៅចាំការពារលោកជានិច្ច។
ដោយឡែកកាលពីពេលថ្មីៗ យើងឃើញមានបែកធ្លាយរូបថតមួយសន្លឹក របស់អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ដែលបានមកលេងប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជាយើង ដែលស្ថិតក្នុងខេត្តសៀមរាប ដោយលោកមកនេះគឺជាលក្ខណះឯកជន។ ដោយរូបនោះគឺ កាលពីឆ្នាំ ២០០៦មកម្លេះ ពោលគឺរយះពេល ១៣ឆ្នាំហើយ។
ក្នុងនោះផងដែរ លោកក៍បានបង្ហាញអារម្មណ៍ ទិដ្ឋភាពរបស់ប្រទេសកម្ពុជាយើង គឺពិតជាពិសេសខ្លាំងណាស់ ព្រោះថាក្នុងខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍វប្បធម៌អង្គរ ដែលធ្វើអោយលោកមានអារម្មណ៍កក់ក្តៅ សប្បាយចិត្ត និងជាប់ចិត្តខ្លាំងណាស់ ដោយលោកមិនដែលនឹងស្មានថា ប្រទេសកម្ពុជា យើងអាចរីកចំរើន ដល់ថ្នាក់នេះសោះ។
ហើយលោកក៍បានលើកឡើង នៅកាលពីមុន លោកមិនហា៊នមកលេងស្រុកខ្មែរនោះទេ ទោះបីជាមានអង្គរក្ស ការពារលោករាប់រយនាក់ក៍ដោយ ព្រោះថាកាលណោះ ប្រទេសកម្ពុជាយើងគឺសំបូរទៅដោយសង្គ្រាម ដែលមានគ្រាប់ផ្លោង គ្រប់ពេលវេលា តែបើប្រៀបធៀបជាមួយនឹងពេលបច្ចុប្បន្នវិញ គឺលោកមានគ្នា តែបីបួននាក់ ឬក៍ម្នាក់ឯង ក៍ដោយក៍លោកមិនខ្លាចដែរ។
ក្នុងដំណើរទស្សនះកិច្ច អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton មកកាន់ប្រទេសកម្ពុជា ដែលជាលក្ខណះឯកជន គឺសបញ្ចាក់អោយឃើញថា ប្រទេសកម្ពុជាយើង គឺពិតជាមានសន្តិភាព គ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចណ៍មកពីគ្រប់ប់តំបន់លើពិភពលោក ដោយមានសន្តិភាព ឯករាជ្យ ពេញបរិបូរណ៍។