មើលហើយប្រាកដជាសើចចុកពោះ !! ឪពុករោទ៍ម៉ូតូមួយទំហឹង កូនរត់ទៅដាក់លេខ……..(មានវីដេអូ)
ទាក់ទងទៅនឹងក្មេងៗ ឪពុកម្ដាយត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត មិនថាជាការទុកម៉ូតូចោល ឬកំពុងតែជិះនោះទេ ហើយយើងតែងតែជួបជាញឹកញាប់ករណីគ្រោះថ្នាក់បណ្ដាលមកពីមិនមានការប្រុងប្រយ័ត្នពីសំណាក់ឪពុកម្ដាយ ពិសេសកូនរពឹស ដូចមានករណីកំពុងតែជិះឲ្យកូនកាន់ហ្គ៊ែម៉ូតូ ឬទុកម៉ូតូបញ្ឆេះចោលជាប់លេខទុកកូននៅលើម៉ូតូជាដើម គឺសុទ្ធសឹងតែអាចជួបគ្រោះថ្នាក់បានគ្រប់ពេល។
ដូចជានៅក្នុងវីដេអូខាងក្រោមនេះអីចឹង គឺឃើញបុរសម្នាក់អាចនឹងជាឪពុកក្មេង កំពុងព្យាយាមមួលហ្គ៊ែម៉ូតូយ៉ាងខ្លាំង ដើម្បីឲ្យម៉ូតូរាងចាស់ដំណើរការម៉ាស៊ីនស្រួល តែជាអកុសលត្រូវជួបគ្រោះថ្នាក់មួយរំពេច ពេលរោទ៍នេះមានក្មេងដើរមកជាន់លេខ បណ្ដាលឲ្យទៅមុខយ៉ាងលឿនបុកនឹងរបង ព្រោះម៉ាស៊ីនកំពុងតែខ្លាំង នេះសំណាងហើយមិនប៉ះចំអ្នកធ្វើដំណើរនៅខាងមុខ។
តាមរយៈវីដេអូគេឃើញក្មេងប្រុសអាយុប្រមាណ ៦ ឬ ៧ឆ្នាំពាក់អាវក្រហមកំពុងអង្គុយលើកៅអីជាមួយមនុស្សផ្សេងទៀត ហើយពេលឃើញឪពុកឡើងជិះម៉ូតូបញ្ឆេះមួលហ៊្គែ ខ្លួនក៏រត់ចុះពីកៅអី ស្ទុះទៅដាក់លេខម៉ូតូជំនួសឪពុក ធ្វើឲ្យឪពុកបុករបងដើមឈើដួលម៉ូតូដួលសង្កត់។ បន្ទាប់មកក្មេងប្រុសរូបនេះ បានរត់មកអង្គុយលើកៅអីវិញធ្វើមិនដឹងដូចមិនជំពាក់អ្នកណាមួយរៀល។
សម្រាប់អ្នកនៅកន្លែងញាំអាហារវិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ឯអ្នកខ្លះបែរមិនទៅប្រញាប់ជួយទេ បែរជាសើចលេងយ៉ាងសប្បាយទៅ វិញ។ ករណីនេះគួរតែមានការប្រុងប្រយ័ត្នឲ្យបានល្អ ហើយគួរតែយកទៅបញ្ហានេះទៅធ្វើជាធ្វើទុកជាបទពិសោធន៍សម្រាប់មនុស្សទូទៅពិតជាការប្រសើរ កុំឲ្យមានរឿងបែបនេះនៅពេលក្រោយទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖