បើមិនជឿកុំប្រមាថ ដាយសុបិនចម្លែកគួរអោយខ្លាចបែបនេះ ក៏សម្រេចចិត្តរៀបការ ឲ្យកូនភ្លោះប្រុសស្រី ២នាក់

មានចឹងទៀត!!ម្ដាយសុបិនចម្លែកគួរអោយខ្លាចបែបនេះ ក៏សម្រេចចិត្តរៀបការ ឲ្យកូនភ្លោះប្រុសស្រី ២នាក់អាយុ ៥ឆ្នាំ… មានរឿងចំឡែកមួយបានកើតឡើងនៅក្នុងប្រទេសថៃ មានពិធីអាពាហ៍ពិពាហ៍មួយ ត្រូវបានរៀបចំឡើងបង្កការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ នៅក្នុងទីរួមខេត្តនគរភ្នំ ប្រទេសថៃ ដោយសារតែអាពាហ៍ពិពាហ៍នេះ គឺជាអាពាហ៍ពិពាហ៍របស់កូនភ្លោះពីរនាក់ (ប្រុសម្នាក់ ស្រីម្នាក់) ដែលឪពុកម្ដាយបង្កើតរបស់ពួកគេរៀបចំឱ្យផ្ទាល់តែម្ដង ព្រមទាំងមានភ្ញៀវចូលរួមរហូតដល់ជាង ២០០នាក់ឯណោះ ។ប្រភពបានឱ្យដឹងថា កូនភ្លោះទាំង ២នាក់បងប្អូន ដែលត្រូវបានឪពុកម្ដាយរៀបចំពិធីអាពាហ៍ពិពាហ៍ឱ្យនោះមានអាយុ ៥ឆ្នាំ ដោយក្មេងស្រីមានឈ្មោះ ភីម និងក្មេងប្រុសឈ្មោះ ថាផន មានឪពុកឈ្មោះ វីរៈ វ៉ត អាយុ ៣៩ឆ្នាំ និងម្ដាយឈ្មោះ មុខ ស៊ី អាយុ ៣៨ឆ្នាំ ទាំងអស់គ្នា រស់នៅជុំដំបូលផ្ទះតែមួយ ក្នុងទីរួមខេត្តនគរភ្នំ តែម្ដង ។


ក្រោមសម្រាប់ពិធីអាពាហ៍ពិពាហ៍កូនភ្លោះនេះទៀតសោត ត្រូវបានគេរៀបចំមានលក្ខណៈពេញលេញដូចពិធីអាពាហ៍ពិពាហ៍មនុស្សពេញវ័យ យ៉ាងដូច្នេះដែរ ដោយក្នុងនោះ គេឃើញមានពិធីហែរជំនូន មានមាសចំនួន ៩ បាត(១បាតស្មើរ ៥៦០ដុល្លារអាមេរិក) និងលុយចំនួន ១សែនបាត (៣ពាន់ដុល្លារ) ទៅផ្ទះកូនក្រមុំ ដែលមានសាច់ញាតិហែរហមចំនួន ៥០នាក់ ។យោងតាមការពន្យល់ពីសំណាក់ម្ដាយឪពុកក្មេងភ្លោះទាំង ២បានឱ្យដឹងថា ដោយសារតាមជំនឿចាស់បុរាណ ប្រសិនបើកើតបានកូនភ្លោះ ត្រូវតែរៀបចំពិធីមង្គលឱ្យគេ ដើម្បីរំដោះគ្រោះ សុំសេចក្ដីសុខ និងឱ្យពួកគេមានអាយុវែង ។

ពេលស្ត្រីជាម្ដាយបានបន្តថា ថ្ងៃដែលគាត់មានផ្ទៃពោះ គាត់បានយល់សប្តិឃើញជីដូនជីតារបស់គាត់ទាំង ២នាក់ មកលេងផ្ទះ រហូតដល់សម្រាលបានកូនភ្លោះ បានអាយុ ៣ឆ្នាំ គាត់នៅតែបន្តយល់សប្តិដូចនេះទៀត ទើបគាត់យល់ថា កូនភ្លោះទាំង ២នាក់នេះ ជាជីដូនជីតារបស់គាត់មកចាប់ជាតិ ទើបថ្ងៃមួយគាត់បាននាំកូនប្រុសទៅមើលកន្លែង ដែលជីតាធ្វើការកាលនោរស់ ហើយស្រាប់តែពេលទៅដល់កូនប្រុសនោះ ក៏ចង្អុលកន្លែងធ្វើការ ដែលជីតាធ្លាប់ធ្វើការជាស្នងការខេត្ត ។ស្ត្រីដដែលបន្តថា កូនគាត់ទាំង ២នាក់ មានមុខមាត់ និងរូបរាងដូចជាដូនជីតាខ្លាំងណាស់ ទើបគាត់បានសួរនាំចាស់ទំក្បែរខាង មុននឹងរៀបចំពិធីអាពាហ៍ពិពាហ៍នេះឡើង ហើយក្រោយមកពួកគាត់ទាំង ២នាក់ប្ដីប្រពន្ធ សម្រេចធ្វើពិធីនេះឡើង ដើម្បីសុំសិរីសួស្ដី ៕

Leave a Reply

Your email address will not be published. Required fields are marked *