ញាក់សាច់ កង់មួយគ្រឿងនេះធ្វើឲ្យមនុស្សលើពិភពលោកភ្ញាក់ផ្អើលភ្នែកសរព្រាតគ្រប់គ្នា…
ជឿអត់???កង់មួយគ្រឿងតម្លៃ៤០ម៉ឺនដុល្លារ យើងសង្កេតឃើញថាសម័យបច្ចុប្បន្នខណៈអ្នកមានទ្រព្យស្តុកសម្ភចូលចិត្តប្រជែងគ្នាខាងសម្ភារនិយមជាពិសេសរថយន្តទំនើបៗថ្លៃកកប់ពពក អ្នកមានទ្រព្យច្រើន ផ្សេងទៀតបែរជាងាកមកចាប់អារម្មណ៍ការលេងម៉ូតកង់ទុកសម្រាប់ជិះហាត់ប្រាណ ពីព្រោះពួកគេយល់ពីសារៈសំខាន់ នៃការថែទាំសុខភាព។
ក្នុងចំណែកឯនៅប្រទេសកម្ពុជា យើងវិញ កង់ក៏កំពុងទទួលបានការពេញនិយមដែរសម្រាប់អ្នកមានទ្រព្យធនមួយចំនួនន ប៉ុន្តែកង់ដែលពួកគេ ជិះសម្រាប់ហាត់ប្រាណទាំងនោះមានតម្លៃថ្លៃជាងម៉ូតូ ឬសូម្បីរថយន្តមួយទឹកខ្លះទៅទៀត។ កង់ទាំងនោះមានតម្លៃចាប់ពីរាប់ពាន់ដុល្លារ រហូតដល់ជាង ៣០.០០០ ដុល្លារ។
ហើយទោះជាយ៉ាងណា តម្លៃនេះគ្មានអ្វីអស្ចារ្យឡើយបើប្រៀបធៀបទៅនឹងតម្លៃកង់ដ៏គួរឱ្យទាក់ទាញមួយប្រភេទ ដែលផលិតដោយប្រទេស អង់គ្លេស។
ក្នុងនេះសូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីឈ្មោះ Goldgenie របស់ប្រទេសអង់គ្លេស បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីខ្លួនបានផលិតកង់ធ្វើពីមាសសុទ្ធដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក។ កង់សម្រាប់មហាសេដ្ឋីសម័យថ្មីនេះមានតម្លៃជិត ៤០ ម៉ឺនដុល្លារអាមេរិក៕