សូមឪពុកម្ដាយកុំថ្វីប្រហែសឲ្យសោះ! ម៉ែឪ រវល់ មិនសូវមានពេល បណ្ដាលឲ្យក្មេងអាយុ4ឆ្នាំម្នាក់ ដង្កូវសុីធ្មេញដល់ឬសតម្រូវអោយវះកាត់ …

ពិតជាគួរឲ្យអាណិតណាស់​ក្មេងអាយុ4ឆ្នាំម៉ែឪរវល់មិនសូវមានពេលទុកអោយនៅជាមួយអ្នកមើលក្មេងរហូតបណ្តាលអោយដង្កូវសុីធ្មេញដល់ឬសតម្រូវអោយវះកាត់ដកចេញ​អាណិតតែក្មេងគ្នាទេីបអាយុ4ឆ្នាំ​ត្រូវចាក់ថ្នាំស្ពឹក14ម្ចុលដេរ18ថ្នេរ​នេះទុកជាសារសំរាប់ឪពុកម្ដាយរវល់មិនបានមើលកូនដិតដល់!ធ្មេញអស់រលីងសល់តែរឹសខ្មៅៗ៕

ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះធ្មេញព្រៃ ដែលមាន ទាំងអស់ ២០ធ្មេញ ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ លោកទន្តបណ្ឌិត តាក់ និស្សិត ជំនាញទូទៅ នៅពេទ្យធ្មេញ 24-80 មានប្រសាសន៍ថា ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។

តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា?
ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖
• ត្រូវដុសសម្អាតធ្មេញ និងអណ្តាតអោយបានស្អាត និងត្រឹមត្រូវ រៀងរាល់ក្រោយពេលទទួលទានអាហារ និងប្រើអំបោះទាក់សម្អាត តាមចន្លោះធ្មេញ។ ពេលដុសធ្មេញម្តងៗ ត្រូវការរយៈពេលយ៉ាង ហោចណាស់ពីរនាទី។
• ជៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករច្រើន និងស្អិតខ្លាំង។
• សូមនាំគ្រួសាររបស់អ្នកមកពិនិត្យ និងទទួលការអប់រំ អំពីសុខភាព មាត់ធ្មេញរៀងរាល់ ៦ខែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *