អស្ចារ្យណាស់ វិធី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​តាមបែប​ជនជាតិ​ជប៉ុន​

វេជ្ជសាស្ត្រ​បុរាណ​ឱ្យ​ដឹង​ថា ថ្លើម​បាតជើង ជា​កន្លែង​មាន​ជាង​៦០ ជីពចរ​ទាក់ទង​នឹង​៣៦០​ជីពចរលើរាង​កាយហេតុនេះវា​ឆ្លុះ​បញ្ចាំង​សុខភាព​របស់​មនុស្ស ។ នៅ​ព្រឹក​ថ្ងៃបន្ទាប់ពេល​បក​ប្រដាប់​បិទ​ចេញ​នឹងឃើញ​វា​ប្តូរ​ពណ៌​ទៅ​ជា​ពណ៌​ចាស់ ឬ ខ្មៅ ។ ស្តាប់​ទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍ប៉ុន្តែ​អ្នកខ្លះ​អាច​ត្រូវ​អាលែកហ្ស៊ីជាមួយនឹង​សមាសធាតុ​ណាមួយ​នោះ​ក្នុង​ប្រដាប់​បិទ​។

ដើម្បី​សុវត្ថិភាពអ្នក​គួរ​ធ្វើប្រដាប់​បិទ​កម្ចាត់​ជាតិពុល​នៅផ្ទះ​ដោយខ្លួនឯងតាម​វិធី​របស់​ជនជាតិ​ជប៉ុនដែល​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់ សុខភាព និង​ត្រូវ​បាន​អនុវត្តន៍​ទូទៅ។ វត្ថុធាតុដើម​ត្រូវការ​រួម​មានៈ ខ្ទឹមបារាំង​, ខ្ទឹមស​, ទឹក​២០០​មិ​ល្លី​លី​ត្រ​, បង់​បិទនិងស្រោមជើង​មួយគូ ។ វិធី​ធ្វើ​៖ កាត់​ខ្ទឹមស និង ខ្ទឹមបារាំងជា​បន្ទះ​ស្តើង​ៗ​ដាក់​ចូល​ក្នុងទឹក​ដាំ​ឱ្យ​ពុះ​ប្រមាណ​១០​នាទី ។

បន្ទាប់ មក​បិទ​ភ្លើង និង​ទុក​ឱ្យ​ត្រជាក់ ។ ចាក់ទឹក​ខាងលើ​ចូល​បន្ទះ​ក្រណាត់​ជ្រាប​ទឹកឬ​បង់​រុំ​, បន្ទាប់​មក​បិទ​លើ ថ្លើម​បាតជើង រួច​យក​ស្រោមជើង​ពាក់​ពីលើនិង​ចូលគេង​ធម្មតា ។ ព្រឹកស្អែក​បក​ចេញ អ្នក​នឹង​ឃើញ​ជាតិពុល ជាប់​លើ​នោះ ។ ក្រៅពី​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​, វិធីសាស្ត្រ​នេះ ក៏​នាំ​មក​នូវ​ប្រយោជន៍ មួយ​ចំនួន​ដូច​ជា​៖ បន្ថយ​ឈឺចាប់និងអស់កម្លាំង​, បង្កើន​ថាមពល​, បន្ថយ ភាព​តានតឹង​, បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខនិង​ចរាចរ​ឈាម ៕

Leave a Reply

Your email address will not be published. Required fields are marked *