លោក JACK MA បេីដាក់លុយ និងចេក នៅពីមុខស្វា ប្រាកដណាស់ វានឹងរេីសយកចេកហេីយ តែបេីមនុស្សយេីងវិញ ចំពោះលុយ និងសុខភាព មនុស្សភាគច្រើននឹងរេីសយក…
មនុស្សយេីងម្នាក់ៗ ដែលកេីតមកនេះ គឺសុទ្ធតែធ្វេីការដេីម្បីរកលុយ មូលហេតុនេះហេីយ ទេីបមានមនុស្សមួយចំនួន បានសុខចិត្តចាកចេញពីផ្ទះ ពីគ្រួសារ ពីសាច់ញាតិបងប្អូន ជាពិសេសឪពុកម្ដាយ ទៅធ្វើការនៅកន្លែងឆ្ងាយ ហេីយមួយចំនួនទៀត សុខចិត្តទៅធ្វើជាពលករនៅក្រៅប្រទេស ដែលសូម្បីតែនិយាយក៏ស្តាប់គ្នាមិនបាន និយាយរកគ្នាក៏មិនយល់ ចង់ទៅណាក៏មិនស្គាល់ផ្លូវ ចង់ញាំុអីក៏ពិបាកទៀតនោះ។
ដោយឡែក បេីយេីងក្រឡេកមកមេីលពីប្រធានបទខាងលេីនេះវិញ ចំពោះសត្វស្វា ប្រសិនជាយេីងដាក់លុយ និងដាក់ចេកនៅពីមុខវា ប្រាកដណាស់ វានឹងរេីសយកចេកជាមិនខាន ព្រោះវាមិនដឹងឡេីយថា លុយអាចយកទៅទិញចេកបានយ៉ាងច្រេីននោះទេ ។ តែចំណែកឯមនុស្សយេីងវិញ
ចំពោះលុយ និងសុខភាព មនុស្សភាគច្រើននឹងរេីសយកលុយជាមិនខាន ព្រោះមនុស្សជាច្រើនមិនដឹងថា សុខភាពអាចនាំមកនូវប្រាក់ និងសុភមង្គលច្រើនជាងនេះទេ ហេីយក៏គ្មានអ្វីដែលមានតម្លៃជាងសុខភាពនោះដែរ។ ជាក់ស្តែង អ្នកដែលមានលុយច្រេីន មិនប្រាកដថា អាចរស់នៅបានយូរជាងអ្នកដែលមានសុខភាពល្អនោះទេ។
សរុបមកវិញ អ្នកអាចរង់ចាំលុយបាន ប៉ុន្តែសុខភាពមិននៅរងចាំអ្នកនោះទេ ដូច្នេះបេីទោះបីជាអ្នករវល់ចំពោះការងាររកលុយយ៉ាងណាក៏ដោយ ក៏មិនត្រូវភ្លេចពីសុខភាពនោះដែរ ចំពោះស្វាដែលរើសយកចេក តាមពិតទៅ វាអាចឆ្លាតជាងមនុស្ស ព្រោះវាអាចមានសុខភាពល្អដោយសារសុីផ្លែចេក ។