អស្ចារ្យណាស់! បុគ្គលល្បីៗលំដាប់ពិភពលោក ចំនួន ២៩រូប ដែលអ្នកមិនធ្លាប់បានដឹង បានមានវត្តមានលើទឹកដីអង្គររបស់យើង រួមមាន….
បេីនិយាយអំពីប្រាសាទអង្គរវត្ត មិនមែនត្រឹមតែមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជានោះទេ គឺមានភាពល្បីខ្ទរខ្ទារនៅទូទាំងពិភពលោក ដោយមានអ្នកទេសចរយ៉ាងច្រើនខំធ្វើដំណើរមកកាន់ទីនេះ ដេីម្បីមកឃេីញពីទិដ្ឋភាពដ៏ល្អផូផង់ និងជាតំបន់អឆ្ឆរិយ ទឹកដីដ៏សក្ត័សិទ្ធ របស់ប្រទេសកម្ពុជា។
មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទអង្គរវត្ត ក៏ត្រូវបានដាក់ចូលជាបញ្ជីបេតិកភណ្ឌពិភពលោក អង្គការយូនីស្កូ នៅឆ្នាំ ១៩៩២។ ប្រាសាទបុរាណជាច្រើន ដ៏អស្ចារ្យ ស្រស់ស្អាតដាច់គេ និង គ្មានពីរលើលោក ដែលត្រូវបានកសាងឡើងក្នុងសម័យអាណាចក្រខ្មែរដ៏រុងរឿង ពីចន្លោះសតវត្សទី៩ និង ទី១៣ ដែលបុព្វបុរស និងដូនតាខ្មែរ បានបន្សល់ទុក ឲ្យកូនខ្មែរជំនាន់ក្រោយ។
តួយ៉ាង ដោយសារតែមូលហេតុទាំងអស់នេះហេីយ ទេីបមានភ្ញៀវទេសចរជុំវិញពិភពលោក បានមកលេងកំសាន្តលេីទឹកដីមួយនេះយ៉ាងច្រើនក្នុងមួយឆ្នាំៗ ដែលអាចរកចំណូលបានយ៉ាងច្រើន ជាពិសេសថែមទាំងជួយដល់ប្រជាពលរដ្ឋខ្មែរ មានការងារធ្វេី និងរកចំណូលបានថែមទៀតផង។
អ្វីដែលពិសេសមួយទៀតនោះ វត្តមានបុគ្គលល្បីៗក្នុងពិភពលោកជាច្រើនរូប ក៏បានអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តជាច្រើនរូបទៀតផង ដែលក្នុងនោះមានដូចជា៖ ១) ស្តេចកំប្លែង សាក់ឡូ (១៩១៨), ២) ជនជាតិដេីមអាមេរិចលោកស្រី Jacqueline Kennedy (១៩៦៧), ៣) តារាសម្តែងស្រី Angelina Jolie (២០០០),
៤) ព្រះអង្គម្ចាស់ Akishino និង ម្ចាស់ក្សត្រី (២០០១), ៥) អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Roh Moo-hyun និង ភរិយា (២០០៦), ៦) អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton (២០០៦), ៧) ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg និង ភរិយា (២០០៧), ៨) តារាចម្រៀងកូរ៉េ Jung Ji-hoon (Rain) (២០០៨),
៩) អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak (២០០៩), ១០) អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃលោក Thaksin Shinawatra (២០០៩), ១១) បេក្ខភាពប្រធានាធិបតីរបស់សហរដ្ឋអាមេរិចលោកស្រី Hillary Clinton (២០១០), ១២) ក្រុមតារាចម្រៀងកូរ៉េ SHINEE (២០១០), ១៣) តារាម៉ូដែលហ្វីលីពីន Marian Rivera (២០១២),
១៤) អតីតប្រធានាធិបតីចិនលោក Hu Jintao (២០១២), ១៥ ព្រះអង្គម្ចាស់ជប៉ុន Naruhito (២០១២), ១៦) តារាសម្តែងកូរ៉េ Lee Bum Soo ImនិងSoo Hyang(២០១២), ១៧) តារាសម្តែងស្រីសិង្ហបុរី Jeanette Aw (២០១៤), ១៨) តារាចម្រៀងអាមេរិច Beyonce (២០១៥), ១៩) លោកស្រី Michelle Obama (២០១៥),
២០) អតីតកីឡាករបាល់ទាត់ David Beckham (២០១៥), ២១) អតីតប្រធានាធិបតីឥណ្ឌាលោក Mohammad Hamid Ansari និង ភរិយា (២០១៥), ២២) អតីតរដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev (២០១៥), ២៣) តារាសម្តែងថៃ Yaya Urassaya (២០១៥), ២៤) តារាសម្តែងអាមេរិច Eva Longoria Bostón (២០១៦),
២៥) តារាសម្តែងអង់គ្លេស Douglas Booth (២០១៦), ២៦) តារាសម្តែងសិង្ហបុរី Elvin Ng, Paige Chua, Zoe Tay 10, និង Romeo Tan (២០១៦), ២៧) អតីតកីឡាករបាល់ទាត់ Ruud van Nistelrooy (២០១៨), ២៨) កំពូលមហាសេដ្ឋី Jack Ma (២០១៩), ២៩) ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in (២០១៩) ។