បងប្អូនស្គាល់គាត់ទេ លោកសែម សង្វាត បានចេញមុខឡាយវីដេអូ ធ្លាក់ខ្លួនស្គម មុខចាស់ជាងវ័យ មើលស្ទើរតែមិនចង់ស្គាល់ ព្រោះដោយសារតែ

មួយរយៈពេលថ្មីៗនេះ លោក បូរ វិចិត្រ បានកំពុងធ្វើឲ្យមជ្ឈដ្ឋានទូទៅ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏យ៉ាងខ្លាំង បន្ទាប់ពីរូបលោកធ្លាប់ជាអតីតនៅក្នុងសមាជិក ក្រុម EV Band នៅក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ និងជាតារាចម្រៀងដ៏មានឈ្មោះ បោះសម្លេង កាលពីជាង ១០ឆ្នាំមុន ប្រែមកជាក្លាយខ្លួនទៅជាអ្នកអាយ៊ែរឡានឲ្យគេទៅវិញ។


ដោយឡែកស្រាប់តែ ក្នុងខណៈពេលនេះ សមាជិកក្រុម EV Band ម្នាក់ទៀត ដែររូបលោកក៏មានឈ្មោះបោះសម្លេងយ៉ាងខ្លាំងដែរនោះ នោះគឺលោក សែម សង្វាត ក៏បានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ និងមិនដឹងថារូបលោក ទៅប្រកបមុខរបបអ្វី នាពេលបច្ចុប្បន្ននេះ ក្រោយពីលាចាកពីវិស័យសិល្បៈមួយនេះ។

ទន្ទឹមនឹងការលេចវត្ដមាន លោក បូរ វិចិត្រ រួចមក ស្រាប់តែកាលពីពេលថ្មីៗនេះ មានឃើញរូបថតលោក សែម សង្វាត ប្រែខ្លួនទៅជាស្គមរីងរៃ បាក់កំលាំង ហើយរូបរាងក៏កាន់តែចាស់ខ្លាំង។ ជាមួយគ្នានេះផងដែរ រូបលោកក៏បានឡាយវីដេអូនៅលើគណនីរបស់លោក ដោយបាននិយាយថា៖”ខ្លួន រស់នៅស្រុកខ្មែរជាធម្មតាទេ គ្រាន់តែលោក ស្ងាត់អស់រយះពេលយ៉ាងយូរ ពីព្រោះតែខ្លួនមានជំងឺជាប់កាយធ្ងន់ធ្ងរទើបធ្វើអោយរូបខ្លួនបាត់មុខពីសិល្បៈ ព្រោះតែរវល់តែព្យាបាលខ្លួន ដោយជំងឺរបស់លោក កើតមានចាប់ពីពេលដែលលោកប្រលូកក្នុងវិស័យសិល្បៈមកម្ល៉េះតែមិនសូវធ្ងន់ធ្ងរអាចទ្រាំទ្របាន”។


vdoamzing

Leave a Reply

Your email address will not be published. Required fields are marked *