គួរឲ្យសរសើរណាស់! ឪពុកជាប់គុក ម្តាយស្លាប់ចោល ក្មេងស្រីម្នាក់ ក្លាយជាកូនកំព្រា ដេីរធ្វេីការតាមហាងស្រា រហូតក្លាយជាសេដ្ឋីនីដោយមិនដឹងខ្លួន…
មនុស្សយេីងម្នាក់ៗ មានវាសនាមិនដូចគ្នានោះទេ ហេីយក៏មិនមាននរណាម្នាក់ អាចដឹងបានឡេីយថា ថ្ងៃអនាគតខាងមុខនឹងមានអ្វីកេីតឡេីង ឬក៏ទៅជាយ៉ាងណានោះ។ ដោយឡែក ក្មេងស្រីម្នាក់ ម្តាយរបស់ខ្លូនបានស្លាប់ចោល ចំណែកឯឪពុកវិញ ដោយសារតែដើរផ្លូវខុសត្រូវជាប់គុកទៀត បន្សល់ទុកកូនស្រីម្នាក់ លំបាកវេទនា។
ចំពោះរឿងរ៉ាវទាំងអស់នេះ រូបនាងត្រូវបានសង្គមស្អប់ខ្ពើម អ្នកជិតខាងមើលងាយ ចំណែកខ្លួនឯវិញគ្មានទីពឹង និងទីជម្រកនោះទេ ធ្វេីឲ្យរូបនាងចង់គិតខ្លី និងចង់សម្លាប់ខ្លួនម្តងៗទៅហេីយ ដោយសារតែភាពតូចចិត្ត និងជីវិតតែលតោល មិនដឹងថាជាតិមុនសាងអ្វីខុសនោះទេ ទេីបមកដល់ជាតិនេះ វេទនាដល់ម្លឹង។
តែពិតជាសំណាងណាស់ មានលោកតា និងយាយរបស់នាង បានមកទទួលយកទៅចញ្ចឹម និងចាំផ្ដល់នូវកម្លាំងចិត្តរហូត ពេលនាងធំបន្តិច នាងក៏លែងខ្វល់ពីកាបង្អាប់មើលងាយរបស់នាក់ដ៏ទៃទៀត ក្រោយមកនាងក៏ចាប់ផ្ដើមមានភាពរឹងមាំ ហេីយក៏បានរកការងារធ្វេី និងខិតខំរកលុយសងគុណដល់លោកតាលោកយាយវិញ។
នាងក៏ខំធ្វើការ ព្រឹកឡើងធ្វើកាលក់ទឹកដោះគោ ល្ងាចបន្តិចនាងដើរដឹកជញ្ជូនរបស់ នឹងយប់ឡើង ធ្វើជាអ្នកចាក់ស្រា តែមិនដែលគិតថា ចង់លក់ខ្លួននោះទេ បេីទោះបីជាមានតាតាជាច្រេីនចាប់អារម្មណ៍ចំពោះរូបនាង និងចង់បាននាងធ្វេីជាប្រពន្ធចុង និងផ្តល់លុយកាក់យ៉ាងច្រេីន ដេីម្បីចិញ្ចឹមនាងយ៉ាងណាក៏ដោយ។
ទីបំផុត ដោយសារតែការខិតខំប្រឹងប្រែង គ្មានបុណ្យគ្មានទាន គ្មានថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បូករួមនឹងការចេះសន្សំសំចៃ មិនចាយវាយខ្ជះខ្ជាយ ពេលនេះនាងបានក្លាយជាអ្នកលក់ផលិតផលអនឡាញ ដ៏ល្បីឈ្មោះបំផុតនៅថៃ ដោយរកចំណូលបានយ៉ាងច្រើន មានលុយចាយពេញៗដៃ មិនដូចពីមុនឡើយ ។
នារីស្រស់ស្អាត ដែលជួបនូវរឿងជូរចត់ក្នុងជីវិតខាងលើនេះ មានគណនីហ្វេសប៊ុកឈ្មោះថា Nan Ooy ។ នាងព្យាយាមធ្វើបុណ្យ នឹងមើលថែយាយតា យ៉ាងល្អ នឹងមានជីវិតដែលល្អបំផុត នាងនិយាយថា បើកាលមុននោះនាងគិតខ្លី នាងគឺគ្មានថ្ងៃនេះឡើយ នាងក៏បានបន្តទៀតថា អគុណបញ្ហានិងឧបស័គ្គ ដែលធ្វើអោយនាងមានភាពរឹងមាំរហូតដល់ថ្ងៃនេះ។