សំណាងមើលមិនឃើញមែន! អ្នករើសអេតចាយរើសបានដុំថ្មចំលែកទំងន់ ១៧គីឡូក្រាម ដល់យកទៅលក់ម៉ែអើយបានថ្លៃណាស់ គិតជាលុយរហូតដល់ទៅ

ថៃ៖គួររម្លឹកផងដែរថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីខែមេសាឆ្នាំ ដុំ ambergris ទម្ងន់ ៣.៥ ផោនដែលត្រូវបានរកឃើញនៅ Lancashire លក់ក្នុងតម្លៃ ៥០,០០០ ផោន និងនៅខែវិច្ឆិកានៃឆ្នាំដដែលអ្នកនេសាទអូម៉ង់ ៣ នាក់ក៏រកឃើញដុំ ambergris ដែលមានទម្ងន់ ១៧៦ ផោនហើយលក់វាក្នុងតម្លៃ ៣ លានដុល្លារ (២ លានផោន) ៕ យ៉ាងណាមិញឥឡូវនេះ បុរសដែលជាអ្នករើសអេតចាយបានប្រទះឃើញដុំថ្មចម្លែកម្យ៉ាង ពេលគាត់កំពុងដើររើសកាកសំណល់យកមកកែច្នៃឡើងវិញ នៅតាមឆ្នេរខ្សាច់តំបន់សុងក្លាភាគខាងត្បូងនៃប្រទេសថៃ។ អ្នករើសអេតចាយខាងលើមានឈ្មោះថា Surachet Chanchu

បានប្រទះឃើញដុំថ្មចម្លែកនេះមានពណ៌ប្រផេះ ទម្ងន់ ៣៧ផោន (១៦.៧ គីឡូក្រាម) កាលពីព្រឹកថ្ងៃពុធកន្លងទៅ។គាត់បានប្រាប់ឲ្យដឹងថា គាត់រើសបានដុំថ្មមួយដឹកមកផ្ទះភ្លាមៗហើយពេលមកដល់ផ្ទះវិញ មិត្តភក្ដិគាត់មា្នក់ធ្វើតេស្តិ៍សាមញ្ញបំផុតដោយគ្រាន់តែលើកកាន់ដៃម្ខាង និងដៃម្ខាងទៀតកាន់បារី ទើបដឹងថាមានទម្ងន់ខុសពីធម្មតា និងមានក្លិនគួរឲ្យចាប់អារម្មណ៍ទៀតផង។លោក Surachet Chanchu ក៏នៅតែមិនទាន់អាច កំណត់បានថាវាជាដុំអ្វីឲ្យប្រាកដនៅឡើយ គ្រាន់តែសន្មត់ថាប្រហែលជាដុំកំអួតរបស់ត្រីបាឡែន។

ដុំនេះមានលក្ខណៈស្រដៀងទៅនឹងដុំអំបឺហ្គ្រីស (Ambergris) ដ៏មានតម្លៃ​​​ដែលកើតឡើងតាមរយៈបំពង់រំលាយអាហាររបស់ត្រីបាឡែន ហើយវាក៏ជាគ្រឿងផ្សំសម្រាប់ការធ្វើទឹកអប់ផងដែរ។ ទន្ទឹមនឹងនេះលោកក៏កំពុងរង់ចាំមន្ត្រីដែលពាក់ព័ន្ធដើម្បីមកពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិនដែរ។បើយោងតាមតម្លៃដែលគេធ្លាប់លក់ពីមុនៗមក គេដឹងថាទម្ងន់ ១ផោន (0.45kg) អាចលក់បានតម្លៃជិត ២ម៉ឺនដុល្លារ ហេតុនេះហើយ ទម្ងន់ ៣៧ផោន (១៦.៧ គីឡូក្រាម) អាចលក់ចេញបានប្រហែលជាង ៧០ម៉ឺនដុល្លារឯណោះ។គួរឲ្យដឹងផងដែរថា នេះជាលើកទី ២ ក្នុងរយៈពេលមួយសប្តាហ៍ដែលអ្នកស្រុកបានរកឃើញដុំថ្មដែលមើលទៅដូចកំអួតត្រីបាឡែននៅក្នុងតំបន់តែមួយ បន្ទាប់ពីគេរកឃើញកាលពីថ្ងៃសុក្រសប្តាហ៍មុនមានទម្ងន់ត្រឹម ២ ផោនប៉ុណ្ណោះ។ ហើយកាលពីខែតុលាអ្នកនេសាទម្នាក់ឈ្មោះ Jumrus Thiachot អាយុ ៥៥ ឆ្នាំក៏បានរកឃើញដុំប្រភេទនេះចំនួន ១៤ ដុំខណៈពេលដែលគាត់កំពុងដើរតាមឆ្នេរនៅកោះសាមុយនៅភាគខាងត្បូងនៃប្រទេសថៃផងដែរ។ សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *