រឿងនេះជារឿងពិត កាលរៀននៅវិទ្យាល័យ!!! “​ម៉ូតូ​ ប្តូរយកទឹកភ្នែកម៉ែ​” ចូរអានទាំងអស់គ្នា ទើបដឹងថាអាណិតម្តាយដល់កំរិតណា ….

កាលខ្ញុំនៅក្មេង ខ្ញុំស្រលាញ់ម៉ូតូ Honda Dream នេះណាស់ ខ្ញុំក៏បាន សុំម៉ាក់ ថា ម៉ាក់ទិញម៉ូតូអោយខ្ញុំមួយមក ខ្ញុំនឹងខិតខំរៀនអោយពូកែ ប៉ុន្តែ អ្វីដែលខ្ញុំគិតគ្រាន់តែជាក្តីស្រម៉ៃ ។ ម៉ាក់តបមកវិញថា ម៉ាក់មិនទាន់មានលុយទេកូន ចាំបន្តិចសិនទៅ ចាំម៉ាក់មានលុយ ចាំម៉ាក់ទិញអោយ ។ ចាំហើយ ចាំទៀត មិនឃើញម៉ាក់ទិញអោយ ខ្ញុំក៏ចាំផ្តើមអន់ចិត្ត ខ្មាស់មិត្តភក្តិ ថែមទាំងខឹងម៉ាក់ខ្ញុំទៀត ហើយថែមទាំងស្តីអោយគាត់ថា “ មិនបាច់ទិញអោយខ្ញុំទេ ខ្ញុំឈប់រៀនហើយ “ ។

នៅពេលដែលម្តាយ លឺពាក្យបែបនោះ ទឹកភ្នែករបស់ម្តាយក៏ស្រក់ ហើយនិយាយទៅកាន់កូនថា ម៉ាក់មិនអោយកូនឈប់រៀនទេ ម៉ាក់ស៊ូលះបង់អ្វីគ្រប់យ៉ាងអោយតែកូនរៀនបានចប់ គាត់ក៏បានទៅខ្ចីលុយបងប្អូន គ្រប់គ្នា ដើម្បីទិញម៉ូតូមួយនេះអោយកូន ។

ប៉ុន្តែកូនម្នាក់នេះមិនដែលដឹងអំពីសុខទុក្ខរបស់អ្នកម្តាយទេ បែរជាសប្បាយចិត្តបានម៉ូតូថ្មី ដើម្បីទៅបង្អួតមិត្តភក្តិ ។ ចុងក្រោយទើប ខ្ញុំដឹងរឿងគ្រប់យ៉ាង ថា គឺម៉ាក់ចង់ឃើញកូនរៀនបានខ្ពង់ខ្ពស់ ហើយគាត់បានផ្តាំខ្ញុំថា ម៉ូតូចង់ទិញពេលណាក៏បាន ប៉ុន្តែការសិក្សារបស់កូនមិនអាចទិញពេលណាតាមចិត្តនោះទេ ប្រសិនបើកូនឈប់រៀនហើយ ទោះជាទិញឡានអោយកូនជិះ ក៏កូនមិនចេះថែរក្សាដែរ ។

នៅពេលនោះទើបខ្ញុំដឹងថា ការពិតខ្ញុំជិះម៉ូតូមួយនេះ ដូចកំពុងហែលនៅក្នុងទឹកភ្នែកម្តាយខ្លួនឯងចឹ ង ដូច្នេះហើយរបស់អ្វីក៏ដោយកុំចេះតែចង់បានហួសពីសមត្ថភាពរបស់យើង និងជីវភាពគ្រួសារយើង ។ សុំទោស អ្នកម្តាយ កូន មិនធ្វើអោយម្តាយស្រក់ទឹកភ្នែកដោយសារកូនម្តងទៀតឡើយ ។ រឿងពិត របស់ខ្ញុំ សុំទោសបើខ្ញុំនិយាយប៉ះពាល់ទៅលើមិត្តភក្តិណាម្នាក់។

Leave a Reply

Your email address will not be published. Required fields are marked *