សូម​ជួយ​ស៊ែរបន្តផង​! អ្នក​ជិះរថយន្ត​ PRIUS បេីកសុខៗ​ស្រាប់តែរលត់លែងទៅមុខ​ ហេីយចេញ​ CHECK និងសញ្ញាត្រីកោណក្រហម​ គួរតែសាក​ប្រេី​វិធី​នេះសិន…

រថយន្ត​តូយ៉ូតា​ PRIUS​ ជាប្រភេទ​រថយន្ត​លក់​ដាច់​បំផុត​របស់​ពិភព​លោក​ ដែល​​មាន​លទ្ធភាព​បើក​បរ​បាន​ឆ្ងាយ​ដោយ​ប្រើ​ប្រាស់​សាំង​តិច​តួច ឬ​មិន​ប្រើ​ប្រាស់​សាំង​ទាល់​តែ​សោះ​។​ ជាក់ស្តែង​ ក្នុង​ប្រទេស​កម្ពុជា​ មានការពេញនិយមជាខ្លាំង​ ចំពោះ​រថយន្ត​ប្រភេទនេះ​ ជាពិសេស​ មិត្ត​ៗយុវវ័យ​តែម្តង​ ។

 

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសបុក​ផេកឈ្មោះ​ Momo Qb Onlineshop ដែលជានារី​រូបស្រស់​ម្នាក់​ បានធ្វើការបង្ហាញពីវិធីសាស្រ្ត​ នៃការរំចែកលែក​ បទពិសោធន៏​សម្រាប់​អ្នកប្រើប្រាស់រថយន្ត​ PRIUS ពេលបេីកសុខៗ​ ស្រាប់តែរលត់​ លែងទៅមុខ​ ហេីយចេញ​ Check និងសញ្ញាត្រីកោណក្រហម​ ។

ខាងក្រោមនេះ ជាសារដ៏មានសារប្រយោជន៏បំផុត សម្រាប់អ្នកប្រើប្រាស់=បញ្ហា​ : ខូចម៉ូទ័របូមទឹក​។ វិធីសាស្ត្រ​៖​ អោយគេស្ទូចទៅជាង?​ មិនបាច់ស្ទូចទេ​ មានវិធីអោយវាដំណេីរការ ជិះទៅដល់ជាងបាន​ ដូចខាងក្រោម​ បេីកប្រអប់ប៉ុយហ្សុីបចេញ​ ដែលនៅខាងស្តាំដៃ​ ហេីយយកប្រដាប់ ដកប៉ុយហ្សុីបចេញមក​(3)

បន្ទាប់មក​ យកទៅដកប៉ុយហ្ស៊ីបលេខ​(1) ចេញ​ ហេីយដកយកប៉ុយហ្ស៊ីបលេខ​ (2) ដែលជាប៉ុយហ្ស៊ីបបំរ៉ុងមួយ​មកដាក់ជំនួស​ប៉ុយហ្ស៊ីប(1) រួចច្របាច់ដកខ្សែលេខ​(4)ចេញ​ ចូលឡានបញ្ឆេះ​ ហេីយបិទម៉ាស៊ីនត្រជាក់​ បេីកកញ្ចក់កុំអោយក្តៅ ជិះតិចៗ​ ទៅរកជាងបានហេីយ​ប្រភព:ខូចឡានខ្លួនឯង​ ជាងបង្រៀន»។

Leave a Reply

Your email address will not be published. Required fields are marked *